**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោកអគ្គលេខាធិការមជ្ឈឹមបក្ស Xi Jinping ដើម្បីសិក្សាស្រាវជ្រាវនិងចាត់ចែងការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់

គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី ២៥ ខែកក្កដា ដើម្បីសិក្សាស្រាវជ្រាវនិងចាត់ចែងការងារបង្ការនិងជួយសង្គ្រោះគ្រោះទឹកជំនន់។ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ។
កិច្ចប្រជុំបានចង្អុលបង្ហាញថា ឆ្នាំនេះ នៅប្រទេសចិនមានភ្លៀងធ្លាក់ច្រើននិងអូសបន្លាយយូរ ងាយកើតមានទឹកជំនន់ពីទឹកទន្លេ ហើយតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងសាចុះសាឡើង ដូច្នេះ ស្ថានភាពបង្ការទឹកជំនន់មានភាពតានតឹងនិងស្មុគស្មាញ។ ក្រោមការដឹកនាំដ៏រឹងមាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដែលមានលោក Xi Jinping ជាស្នូល គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់បានធ្វើសកម្មភាពឆ្លើយតបយ៉ាងឆាប់រហ័ស និងធ្វើកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត អគ្គបញ្ជាការដ្ឋានជាតិបង្ការទឹកជំនន់និងប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតរបស់ចិន និងអាជ្ញាធរមានសមត្ថកិច្ចនានាបានបំពេញភារកិច្ច និងធ្វើការរួមគ្នា កងទ័ពរំដោះប្រជាជន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធ ភ្នាក់ងារពន្លត់អគ្គិភ័យនិងក្រុមជួយសង្គ្រោះ និងកម្លាំងជួយសង្គ្រោះជំនាញបានឆ្លើយតបតាមបទបញ្ជា ខំប្រឹងបំពេញការងារប្រយុទ្ធប្រឆាំងនិងជួយសង្គ្រោះគ្រោះទឹកជំនន់ កម្មាភិបាល និងមហាជនបានសហការគ្នារដើម្បីការពារផ្ទះរបស់ខ្លួន ដែលបានទទួលលទ្ធផលសំខាន់ជាដំណាក់កាល។
កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវតម្កល់សុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពជានិច្ច ហើយខិតខំប្រឹងប្រែងធ្វើការងារជួយសង្គ្រោះជាបន្ទាន់ ដើម្បីកាត់បន្ថយករណីស្លាប់និងរងរបួសឱ្យដល់កម្រិតអប្បបរមា ត្រូវពង្រឹងការចាត់ចែងរួម និងចាត់វិធានការឆ្លើយតបជាមុន។ កិច្ចប្រជុំបានតម្រូវឱ្យគណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តយ៉ាងយកចិត្តទុកដាក់តាមសេចក្តីសម្រេចចិត្ត និងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស អគ្គបញ្ជាការដ្ឋានជាតិត្រូវពង្រឹងការចាត់ចែងនិងសម្របសម្រួល កម្មាភិបាលគ្រប់ជាន់ថ្នាក់ត្រូវធ្វើការដឹកនាំនៅជួរមុខ ហើយភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការយ៉ាងជិតស្និទ្ធ អង្គភាពបក្សនៅមូលដ្ឋាន និងសមាជិកបក្ស និងកម្មាភិបាលត្រូវមានភាពក្លាហាននិងមានទំនួលខុសត្រូវ ដើម្បីបំពេញការងារបង្ការនិងជួយសង្គ្រោះទឹកជំនន់នៅជួរមុខ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង