ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តជម្ពូវ័នក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោក លោកស្រីគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ២០១អង្គដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តជម្ពូវ័នក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈដែលឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានប្រគេនជូនរួមមាន៖ ទៀនវស្សា១គូ, អង្ករ៨បាវ, សាដក១, ស្ករស១បាវ, ទឹកដោះគោខាប់១កេស, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, មីម៉ាម៉ា២កេសធំ, ត្រីខ១កេស និងបច្ច័យមួយចំនួនទៀត។
ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនាដែលជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ ៕