**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨១

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល រួមជាមួយជា ឯកឧត្តម លោកជំទាវ ប្រធាន-អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨១ នៅវិមាន ៧ មករា ដ៏ធំស្កឹមស្កៃ។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាដែលបានដំណើរការទៅដោយរលូនតាំងពីដើមរហូតដល់ចប់ និងបានអបអរសាទរចំពោះលទ្ធផលសិក្សាដ៏ល្អរបស់សិក្ខាកាមគ្រប់រូប។

សម្តេចវិបុលសេនាភក្តី បានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្សដែលបានដំណើរការប្រកបដោយជោគជ័យនេះ អាស្រ័យដោយកត្តាសំខាន់ៗ គឺ៖

ទី១៖ ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការងារកសាងធនធានមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមក ក៏ដូចបច្ចុប្បន្ន ដែលបានដាក់ចេញនូវគោលការណ៍ ទិសដៅ និងវិធានការបានជាក់ស្តែងត្រឹមត្រូវ ឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។

ទី២៖ ការខិតខំរបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្ស ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។

ទី៣៖ ការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានីខេត្ត និងក្រសួង ស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយ។

ទី៤៖ ការយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសនាមគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់វគ្គសិក្សា។

ទី៥៖ ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូប ក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ ការរឹតចំណងសាមគ្គីភាពរវាងគ្នានិងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស។

ទី៦៖ ដោយបរិយាកាសសង្គម ដែលបានបង្កលក្ខណៈឲ្យសិក្ខាកាមយើងបានរៀនដោយស្ងប់ចិត្ត ជាពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។

ព្រមជាមួយគ្នានេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានលើកឡើងថា ចំណេះដឹងដែលសិក្ខាកាមបានទទួលពីការរៀនសូត្រក្នុងវគ្គសិក្សានយោបាយរបស់គណបក្ស គឺជាប្រទីបបំភ្លឺផ្លូវអោយក្មួយៗបានយល់ និងអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងជួយអោយក្មួយៗទាំងអស់ពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងរបស់ក្មួយៗឲ្យកាន់តែរឹងមាំឡើង។ ដូច្នេះក្នុងពេលត្រឡប់ទៅកាន់ការងាររៀងៗខ្លួនវិញ ក្មួយៗត្រូវបន្តខិតខំធ្វើការងារ និងពុះពារកសាងខ្លួនជាប់ជានិច្ច ឲ្យឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចកសាង និងការពារមាតុភូមិ ក៏ដូចភារកិច្ចនៃការកសាង និងពង្រឹងគណបក្ស ៕

អត្ថបទដែលជាប់ទាក់ទង