**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**រដ្ឋាភិបាលក្រុងប៉េកាំង ដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់**អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន អនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល**ស៊ែប៊ី៖ បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងការងារ ចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់ផលិតកម្មជាកញ្ចប់របស់រោងចក្រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគកូរ៉េដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។

ក្រៅពីស្តាប់បទបង្ហាញ និងទស្សនកិច្ចសង្វាក់ផលិតកម្មក្នុងរោងចក្រ ឯកឧត្តម ហេង សួរ បានឆ្លៀតសួរសុខទុក្ខដល់និយោជិតដែលជាអតីតសិស្សបានបញ្ចប់ការសិក្សាចេញពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ដែលកំពុងបម្រើការនៅក្នុងរោងចក្រផងដែរ។

រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)ត្រូវបានដាក់ឱ្យដំណើរការដំឡើងនៅឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន១០០ទៅ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។

គួររំលឹកថានៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម ៕

អត្ថបទដែលជាប់ទាក់ទង