**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ សប្បុរសជនមកពីសមាគមសិល្បករខ្មែរ និងបណ្តាអង្គការ-សហព័ន្ធ និងក្លឹបកីឡា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម គួច ចំរើន អំពាវនាវដល់បងប្អូនអ្នករត់កង់បី និងម៉ូតូឌុបទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ**រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងស្តីពី ការផ្អាកការបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២**មន្ត្រីជាន់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំងចុះពិនិត្យជាក់ស្តែងទីតាំងដំឡើងរ៉ាដា នៅតំបន់ភ្នំបាសិត ខេត្តកណ្តាល**ឯកឧត្តម ម៉ាង ស៊ីណេត៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ក្នុងផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងស្នូលនៃប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព**កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសពីការរៀបចំឆាកសម្តែងបន្ទាប់បន្សំនៅខេត្តក្រុងចំនួន ៤**អភិបាលខេត្តបន្ទាយមានជ័យ៖ សេរីភាពខាងជំនឿសាសនា គឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់យ៉ាងខ្លាំងមិនថាសាសនាណាមួយឡេីយ**អភិបាលរងខេត្តស្វាយរៀង៖ បច្ចេកវិទ្យា ត្រូវបានឧក្រឹដ្ឋជនប្រើធ្វើជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការអូសទាញមនុស្សឲ្យធ្លាក់ចូលអន្ទាក់ នៃបទឧក្រឹដ្ឋគ្រប់រូបភាព**វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល**មន្ត្រីជាន់ខ្ពស់វៀតណាមរាប់សិបនាក់ ចូលខ្លួនទៅបំភ្លឺនៅតុលាការពីបទប្រព្រឹត្តអំពើពុករលួយ**រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើកឡើងអំពីករណីសំណុំរឿងឃាតកម្មដ៏សាហាវឃោរឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៊ីណា**លោក ចូ បៃឌិន ប្រកាសស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ លើឧបករណ៍អេឡិចត្រូនិកល្បីឈ្មោះមួយ ដែលផលិតនៅប្រទេសចិន**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដឹកនាំក្រសួងយុត្តិធម៌បន្តអនុវត្តទោសប្រហារជីវិត ដើម្បីការពារប្រជាជនអាម៉េរិកពីអ្នករំលោភដោយហិង្សា**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន

សាលាភូមិន្ទរដ្ឋបាល រៀបចំកម្មវិធី «ផ្សព្វផ្សាយព្រឹត្តិបត្រគោលនយោបាយនិងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១»


ភ្នំពេញ៖ ព្រឹត្តិបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១ ត្រូវបានដាក់ចេញផ្សព្វផ្សាយ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលព្រមទាំងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់លើការបង្កើតព្រឹត្តិបត្រ នៃសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។

ព្រឹត្តិបត្រគោលនយោបាយ និងរដ្ឋបាលសាធារណៈ ឆ្នាំទី១ លេខ១ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងលើកកម្ពស់ការអាន និងស្រាវជ្រាវ ដើម្បីបង្កើនពុទ្ធិជូនដល់សិស្សមន្ត្រី កម្មសិក្សាការី និងសាធារណជន តាមរយៈការសិក្សាស្រាវជ្រាវ និងនិពន្ធ ដោយអ្នកនិពន្ធប្រកបដោយគុណវុឌ្ឍិ។ ពិធីនេះបានផ្តោតសំខាន់ទៅលើប្រធានចំនួន៥ រួមមាន៖ (១).គោលនយោបាយសាធារណៈ និងបញ្ហាប្រឈមក្នុងសតវត្សទី២១, (២).ការអប់រំឧត្តមសិក្សានិងការស្រាវជ្រាវនៅកម្ពុជា៖ ដើម្បីអ្វី និងដើម្បីអ្នកណា?, (៣).ប្រភេទនៃរបបនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច, (៤).ប្រព័ន្ធគ្រប់គ្រងគុណផលនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ៖ ទស្សនាទាន និងការអនុវត្ត «ករណីសិក្សាមុខងារសាធារណៈកម្ពុជា» និង(៥).ទំនុកចិត្តសង្គម និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

នាឱកាសនោះផងដែរ ឯកឧត្តម យក់ ប៊ុនណា ក៏បានលើកឡើងពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវឱ្យបានច្រើន ដើម្បីទុកជាឯកសារ ក្នុងការរៀនសូត្រ ការស្រាវជ្រាវ និងជាភាពសម្បូរបែបនៃឯកសារសម្រាប់សិស្សមន្ត្រី កម្មសិក្សាការី សិក្ខាកាម សិស្ស និស្សិត និងសាធារណជន។

ក្នុងពិធីនេះមានការអញ្ញើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិនទាំង៥ និងជាសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់ គណៈកម្មការនិពន្ធនាយក ក្រុមប្រឹក្សានិពន្ធ ក្រុមការងារបច្ចេកទេស គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ភ្ញៀវកិត្តិយស មន្ត្រីរាជការ និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២៤ សរុបប្រមាណ ១៥០អង្គ/នាក់ ៕

អត្ថបទដែលជាប់ទាក់ទង