ឯកឧត្តម ឈាង វុន អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យលើរបៀបវារៈចំនួនពីរ
ភ្នំពេញ៖ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើរបៀបវារៈចំនួនពីរ៖
-ពិនិត្យពិភាក្សាលើគម្រោងថវិការដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងលទ្ធផលចរចាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(កម្រិតមន្រ្តីបច្ចេកទេស)។
២-ផ្សេងៗ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោជំទាវ លេខាធិការ និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការគណៈកម្មការ ៕