**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

បណ្ឌិត​ កៅ​ ថាច​ ចុះជួបសំណេះសំណាល​ និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ​ ស្ថិតនៅស្រុកបាភ្នំ​ ខេត្តព្រៃវៃង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ បានចុះជួបសំណេះសំណាល​ និងសិក្សាស្វែងយល់អំពីសហគមន៍បាភ្នំមានជ័យ​ ស្ថិតនៅស្រុកបាភ្នំ​ ខេត្តព្រៃវៃង។

សហគមន៍បាភ្នំមានជ័យ​ គឺជាសហគមន៍ផលិតស្រូវពូជធំមួយនៅក្នុងស្រុកបាភ្នំ​ ដែលមានសមត្ថភាពផលិតស្រូវពូជ​ (សុទ្ធល្អ)​ បានប្រមាណ​ ៥០០​ តោន​ ក្នុង១ឆ្នាំ​ និងមានផ្ទៃស្រែ​ចំនួន​ ៨៥​ ហិកតា​ និងមានសមាជិកចំនួន​ ២៣៣​ គ្រួសារ។

ក្នុងឆ្នាំ២០២៤នេះ​ សហគមន៍​ មានគ្រោងពង្រីកផ្ទៃដីផលិតស្រូវពូជឱ្យបាន​ ១៤៥​ ហិកតា​ ដែលអាចផលិតពូជបាន​ ១ដងទៅ៣ដងក្នុង១ឆ្នាំ​ និងមានផែនការផលិតពូជស្រូវសុទ្ធឱ្យបាន​ ៧៥០​ តោន​ សម្រាប់ផ្គត់ផ្គង់ដល់កសិករនៅក្នុងខេត្តព្រៃវែង​ និងខេត្តផ្សេងៗទៀត​ ដូចជា​កំពង់ធំ​ ស្វាយរៀង​ សៀមរាប​ កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​។ ល។ ពូជស្រូវដែលសហគមន៍ផលិតត្រូវបានកសិករទទួលស្គាល់ថាល្អជាងពូជនាំចូលដែលមិនមានប្រភពច្បាស់លាស់។ ទន្ទឹមនឹងនេះសហគមន៍ជូបនូវបញ្ហាប្រឈមមួយចំនួន​ ដូចជា​ ​រុយសបំផ្លាញ​ ការប្រែប្រួល​អាកាសធាតុ​ និងបញ្ហា​កង្វះទុន​។

តាមសំណូមពររបស់សហគមន៍​ពាក់ព័ន្ធ​នឹងបញ្ហា​កង្វះទុន​ ឯកឧត្តមបណ្ឌិតបានណែនាំឱ្យរៀបចំឯកសារឱ្យបានច្បាស់លាស់​ ដេីម្បីធនាគារ​ ARDB ពិនិត្យលទ្ធភាពក្នុងការផ្តល់ឥណទានបន្ថែម​ ព្រមទាំងស្នេីដល់សហគមន៍និងកសិករឱ្យប្រេីប្រាស់​ APP របស់​ ARDB ក្នុងការទូទាត់​ និងផ្ទេរប្រាក់​ ដែលងាយស្រួសជាងការប្រេីប្រាស់សាច់ប្រាក់សុទ្ធ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល, ឯកឧត្តមបណ្ឌិត​ និងសហការី​ បានបន្តចុះពិនិត្យស្តុកស្រូវអង្កររបស់រោងម៉ាស៊ីនកិនស្រូវឈុនធំ​ និងរោងម៉ាស៊ីនកិនស្រូវឈិតប៊ុនថន​ នៅស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង​ ដែលរោងម៉ាស៊ីនកិនស្រូវទាំង២​នេះទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល​ក្រោមគម្រោងរក្សាស្ថិរភាពថ្លៃ​ រក្សាសន្តិសុខស្បៀង​ និងប្រព័ន្ធពូជសុទ្ធតាមរយៈធនាគារ​ ARDB ។​

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានស្នេីដល់ម្ចាស់រោងម៉ាស៊ីនទាំង២ធ្វេីការប្រមូលទិញស្រូវពីកសិករឱ្យអស់លទ្ធភាពតាមតម្លៃសមស្រប​ នៅរដូវប្រមូលផលខាងមុខ ដោយចៀសវាងការបង្អាប់តម្លៃ​ ៕

អត្ថបទដែលជាប់ទាក់ទង