**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ បន្តបេសកកម្មចុះសិក្សាស្វែងយល់ អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង នៅស្រុកកញ្ចៀច​

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត​ កៅ​ ថាច​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ និងសហការី​ នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២៤​ បានបន្តបេសកកម្មចុះសិក្សាស្វែងយល់អំពីសហគមន៍បន្លែសុវត្ថិភាពសរីរាង្គទួលត្រពាំងស្រស់បំព្រង​ ស្ថិតនៅឃុំគោគគង់លិច​ ស្រុកកញ្ចៀច​ ខេត្តព្រៃវែង​ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​ និងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)។

សហគមន៍មានសមាជិក​ ៨៣​ គ្រួសារ​ ដែលប្រកមមុខរបរដាំដុះបន្លែសុវត្ថិភាពសរីរាង្គ​ នៅទីវាល​ និងក្នុងផ្ទះសំណាញ់​ ដោយក្នុង១ថ្ងៃអាចផលិតបន្លែសុវត្ថិភាពបានពី​ ១​ តោនកន្លះ​ ទៅ​ ១០​ តោន​ ទៅតាមរដូវ​ ជាប្រភេទបន្លែស្លឹក​ និងបន្លែផ្លែ (រដូវវស្សាផលិតបានតិចដោយសារភ្លៀង​)។​

ទន្ទឹមនឹងនេះ​ សហគមន៍​ជួបបញ្ហា​ប្រឈម​មួយចំនួន ដូចជា​ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ បញ្ហា​ទីផ្សារមិនមានស្ថិរភាព​ ដោយអាស្រ័យលេីឈ្មួញកណ្តាលជាអ្នកកំណត់តម្លៃ​ ហេីយមួយវិញទៀតក្រុមហ៊ុនដែលបានចុះកិច្ចសន្យាទិញមានការលំបាកក្នុងការទូទាត់ប្រាក់។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតបានចុះជួបកសិករកំពុងធ្វេីដីដាំបន្លែស្ពែចង្កឹះ​ដោយផ្ទាល់​ ហេីយតាមការសាកសួរ​ ការដាំស្ពៃនៅខែនេះ​ គឺខូចជាច្រេីនដង​ ហេីយឯកឧត្តមបណ្ឌិតបានណែនាំឱ្យកសិករដាំដំណាំឆ្លាស់វិញ​ ដូចជាបន្លែផ្លែ​ ឬផ្កាខាត់ណាវិញ​ ដែលអាចទទួលបានផលច្រេីន។
ក្នុងឱកាសនោះ​ ឯកឧត្តម​បណ្ឌិត​បានឧបត្ថម្ភថវិកាមួយចំនួនដល់សហគមន៍ផងដែរ។

បន្ទាប់មក​ ឯកឧត្តមបណ្ឌិត​ និងក្រុមការងារបានបន្តចុះពិនិត្យស្តុកស្រូវអង្ករ​ និងសកម្មភាពប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវវិញជាង​ នៅស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ដែលរោងម៉ាស៊ីននេះទទួលបាបហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល​ តាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្ម។ នៅថ្ងៃនេះដែរ​ រោង​មាស៊ីនប្រមូលទិញស្រូវពីកសិករបានប្រមាណ​ ៨០​ តោន​ ក្នុងតម្លៃចន្លោះពី​ ១០១០​ ទៅ​ ១០៧០​ រៀលក្នុង១គីឡូក្រាម​ ជាប្រភេទស្រូវ​ OM 5451 ។

អត្ថបទដែលជាប់ទាក់ទង