**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍

រដ្ឋមន្ត្រីពាណិជ្ចកម្ម ដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រុមការងារ “ឆ”

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ “ឆ” រួមជាមួយ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារ “ឆ” តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រុមការងារ “ឆ” ។

កិច្ចប្រជុំដែលមានវត្តមានអញ្ជើញចូលរួមដោយសមាជិកសមាជិកាពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ ដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន ដែលនៅសេសសល់ ក៏ដូចជាការគិតគូរសម្របសម្រួលបន្ថែមលើផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងការកាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។

កិច្ចប្រជុំខាងលើក៏បានពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារ «ឆ» ស្របតាមភារកិច្ចដែលត្រូវបានប្រគល់ជូនដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ «សេចក្តីជូនដំណឹងលេខ ១២៧២ សជណ.អកទ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣» ព្រមទាំងដើម្បីស្តាប់នូវមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនាពេលថ្មីៗរបស់វិស័យឯកជនផងដែរ សំដៅដាក់ចេញនូវវិធានការមុតស្រួច និងជាក់ស្តែងឱ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង