**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ក.ប.ប. រៀបចំសិក្ខាសាលាស្តីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម»

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ក្រោមគម្រោង COMPETE II និង PROTECT II បានរៀបចំសិក្ខាសាលាស្ដីពី «ការពិភាក្សាផ្លាស់ប្តូរទស្សនទានលើការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកម្មសិទ្ធិបញ្ញា សម្រាប់សហគ្រាសធុនតូច និងមធ្យម» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង Ms. Marie Hoffmann, Private Sector Development Advisor at GIZ Cambodia។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រីតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសៀមរាប ឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ អង្គភាពមន្ទីរជុំវិញខេត្តសៀមរាប ស្ថាប័នអយ្យការខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ កំពងធំ ឧត្តរមានជ័យ ព្រះវិហារ សមាគមសហគ្រិនស្រ្តីកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា អាជីវករ និស្សិត និងមន្រ្តីសាខា ក.ប.ប. តាមបណ្ដាខេត្ត ដែលរួមមានខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យ ដែលសរុបប្រមាណ ១៨០រូប។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសសហគ្រាសធុនតូច និងមធ្យម បានយល់ដឹងអំពីច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងកម្មសិទ្ធិបញ្ញា សំដៅធានាឱ្យមានការប្រកួតប្រជែងដោយស្មោះត្រង់នៅក្នុងទីផ្សារ បង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ច ការពារផលប្រយោជន៍ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ជាពិសេសនៅក្នុងបរិបទនៃទីផ្សារឌីជីថល។

សិក្ខាសាលានេះ បានផ្តល់នូវវេទិកាជូនដល់វាគ្មិនដែលមកពីស្ថាប័ននានា និងភាគីពាក់ព័ន្ធចូលរួមក្នុងការពិភាក្សាតុមូលដើម្បិចែករំលែកបទពិសោធ និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តច្បាប់ទាំងនេះ ដែលវាគ្មិនចូលរួមមកពិភាក្សាលើប្រធានបទនេះសុទ្ធសឹងតែជាអ្នកជំនាញក្នុងវិស័យរបស់ខ្លួន រួមមានតំណាងមកពីនាយកដ្ឋាននីតិកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសៀមរាប សមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងកម្ពុជាជាដើម៕    

អត្ថបទដែលជាប់ទាក់ទង