លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ នៅកងពលតូចថ្មើរជើងលេខ៤២
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ នៅកងពលតូចថ្មើរជើងលេខ៤២។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរប្រកបដោយការទទួលខុសត្រូវនាពេលកន្លងមក។ បច្ចុប្បន្ននេះ សមត្ថភាព ចំណេះដឹង ជំនាញ បទពិសោធន៍ និងការចូលរួមអនុវត្តការងាររបស់យោធិន នារី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះគឺយើងមានយោធិននារីដែលមានជំនាញកម្រិតបច្ចេកទេសផ្សេងៗជាច្រើនទៀតផងដែរ។
លោកជំទាវ នាយឧត្តមសេនីយ៍ បានក្រើនរំលឹកដល់យោធិនទាំងពីភេទ មិនអោយមានបញ្ហារគ្រឿងញៀនក្នុងជួរកងទ័ពដាច់ខាត លោកជំទាវ នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្តរទៀតថាយើងទាំងអស់ត្រូវចូលរួមយ៉ាងឃ្លាវក្លា អបអរសារទ ពិធី បើកការរដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ខែសីហាខាងមុខនេះអោយបានគគ្រឹកគគ្រេង។
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី ក៏បានប្រគល់ជូនអំណោយ និងថវិកា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបកនាយរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ ជូនដល់នាយទាហាន នាយទាហានរង យោធិននារីចំនួន២០នាក់ផងដែ។
លោកជំទាវ នាយឧត្តមសេនីយ៍ បានបន្តរដំណើរទៅថ្វាយបង្គំព្រះសង្ឃគង់នៅវត្តតាមាន់ សែនជ័យ និង បានប្រគេនបច្ច័យ កសាង ចំនួន ២.០០០.០០០៛និងទ័យទានមួយចំនួនធំទៀត។ បន្ទាប់មកលោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី បានទៅទស្សនាប្រាសាទតាមាន់ និងបាននាំយកស្រាបៀចំនួន២៥កេះ ថវិការ១.០០០.០០០៛ឧប្ថម្ភជូនដល់កងកម្លាំងជួរមុខផងដែ៕