**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅ ឃុំ ក្រយា ស្រុក សន្ទុក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹករង ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅលេីដីសម្បទានសង្គមកិច្ច ផ្ដល់ ជូន អតីត យុទ្ធ ជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក អនុសេនីយ៍ឯក ឈឹម គឹមសឿន អតីតយុទ្ធជន ពិការ ដែលកំពុងរស់លើដីសម្បទានសង្គមកិច្ច អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍ កន្លងទៅ នេះ ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នា ធ្វើឲ្យទឹកហូរមិនទាន់នៅតាមលូរំដោះទឹកនីមួយៗ បណ្តាល ឲ្យលិចផ្ទះបងប្អូនអតីតយុទ្ទជនចំនួន៦ខ្នងផ្ទះ ប៉ះពាល់ដល់ជីភាពរស់នៅរបស់បងប្អូនអតី តយុទ្ធជន ចំនួន៧គ្រួសារ។ ហើយនៅឆ្នាំនេះដោយមានការរៀបចំប្រព័ន្ធលូរំដោះទឹកបានល្អប្រសេីរ បណ្តាលឲ្យទឹកហូរបានលឿន ធ្វើឲ្យការលិចផ្ទះបងប្អូនមួយចំនួនមានរយៈពេលខ្លី តែបានធ្វើឲ្យខូចខាត និងផលប៉ះពាល់ដំណាំរបស់បងប្អូនមួយចំនួន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានថ្លែងនូវការសោកស្តាយចំពោះជំនន់ទឹកភ្លៀង បណ្តាលឱ្យប៉ះពាល់ផ្ទះសម្បែង និងផលដំណាំរបស់បងប្អូនអតីតយុទ្ធជនយេីងចំនួន ៧ គ្រួសារ ។ ជាមួយនោះដែរក៏បានថ្លែងអំណរគុណចំពោះមន្ទីរធនធានទឹក និង ឧតុនិយម ខេត្ត រួមជាមួយ នឹងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងជួយសម្របសម្រួលដាក់ប្រព័ន្ធលូថ្មីនៅតាមបណ្តាគោលដៅមួយចំនួន ដែលធ្វើឲ្យ ទឹកហូរបានលឿន មិនប៉ះពាល់ការលិចទឹកយូរ ដូចបណ្តាឆ្នាំមុនៗ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែល ជាអំណោយយ ដ៍ថ្លៃ ថ្លៃថ្លា របស់ សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូន បងប្អូន ដែលរងផងប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅពេលនេះ និងបានណែនាំដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវថែទាំសុខភាព ក្នុងពេលដែលមានជំនន់ទឹកភ្លៀង ដោយ ត្រូវ មានអនាម័យល្អ ហូបស្អាត រស់នៅស្អាត ជាមួយនោះដែរ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ មិនត្រូវបណ្តោយឲ្យលេងទឹក នាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ដោយប្រការណាមួយឡេីយ។

អតីតយុទ្ធជន ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង បានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន សមាគម អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងសូមគោរពជូនពរ សម្តេច លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ សូមទទួល បាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង