លោកជំទាវ ឡោក ខេង បន្តដឹកនាំកិច្ចប្រជុំ ដេីម្បីពិនិត្យខ្លឹមសាររៀបចំសៀវភៅលទ្ធផលការងារគណៈកម្មការទី៨នៃរដ្ឋសភា
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជេីញបន្តដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដេីម្បីពិនិត្យពិភាក្សាលេីខ្លឹមសាររៀបចំសៀវភៅលទ្ធផលការងាររបស់គណៈកម្មការ ក្នុងរយៈពេល១ឆ្នាំ (ឆ្នាំទី១ នៃនីតិកាលទី៧)។
កិច្ចប្រជុំនេះ ប្រព្រឹត្តធ្វេីឡេីងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៨ នៃវិមានរដ្ឋសភា៕