អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញនឹងធ្វើកិច្ចសហប្រតិបតិ្តការកាន់តែស៊ីជម្រៅ
ថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងសហព័ន្ធកីឡាបាល់ទាត់អាជីពនៃប្រទេសអេស្ប៉ាញ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបតិ្តការ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមអំពីការរួមគ្នាជំរុញការផ្លាស់ប្តូរ សហការគ្នារៀបចំការប្រកួត និងជំរុញដល់ការអភិវឌ្ឍកីឡាបាល់ទាត់យុវជននិងក្មេងជំទង់ជាដើម ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យកីឡា ជាទ្រព្យសម្បតិ្តដ៏មានតម្លៃនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអេស្ប៉ាញ ពិតមែនតែប្រទេសយើងទាំងពីរមានវប្បធម៌មិនដូចគ្នាក៏ដោយ ក៏ប៉ុន្តែទឹកចិត្តដែលស្រឡាញ់កីឡាបាល់ទាត់គឺដូចគ្នា ។ រំពឹងទុកអាចចាត់ទុកការចុះហត្ថលេខាលើកនេះជាទីចាប់ផ្តើមមួយ ដើម្បីពង្រីងលំហនៃកិច្ចសហប្រតិបតិ្តការ ក្នុងន័យបំពេញបន្ថែមកម្លាំងចលករសម្រាប់បង្កើនការផ្លាស់ប្តូររវាងប្រទេសទាំងពីរលើវិស័យបាល់ទាត់ កីឡានិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើម ក៏ដូចជារួមគ្នាចារទំព័រថ្មីនៃការអភិវឌ្ឍវិស័យលំហាត់ប្រាណនិងកីឡាអន្តរជាតិ ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ផងដែរ ៕