**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា**គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក**ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងសមាគមខ្មែរខេត្តហ្គីហ្វឺ រៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌខេត្តហ្គីហ្វឺ ជាមួយបងប្អូនខ្មែរ**រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ១០លានរៀល រួមជាមួយអំណោយមនុស្សធម៌មួយចំនួនទៀតផ្តល់ជូនស្ត្រីម្នាក់មានជំងឺដុំគីសសុដន់ធ្ងន់ធ្ងរ**រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន**អភិបាលខេត្តស្ទឹងត្រែង ចុះជួបសំណេះសំណាល និងចែកកង់ និងសម្ភារៈសិក្សា ដល់សិស្សានុសិស្សដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ចំនួន ២០០នាក់**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន លើកទី២២**អភិបាលខេត្តពោធិ៍សាត់៖ វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបានរបស់ប្រទេសជាតិ**អ្នកនាំពាក្យក្រសួងការបរទេស ប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ**មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំកម្ពុជា**ហ្វីលីពីន​ប្តេជ្ញា​រក្សា​វត្តមាន​នៅ​តំបន់​ច្រាំងថ្មចោទ​នៅ​សមុទ្រ​ចិន​ខាងត្បូង**ស្នងការខេត្តក្រចេះ ប្រាប់ដល់ប្រជាពលរដ្ឋ ធ្លាប់បាត់ម៉ូតូ ឬរថយន្ដ សូមទៅពិនិត្យមើលដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ**ឯកឧត្តម សេង ឈួន ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ក្នុងឆ្នាំ២០២៤ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវក្រាលកៅស៊ូ DBST និងផ្លូវបេតុងចំនួន ៤ខ្សែ ស្ថិតនៅស្រុកភ្នំស្រួច និងស្រុកឱរ៉ាល់**សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូន ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវការបាត់បង់អាយុជីវិត និងរងរបួសប្រជាជនជាច្រើន ដោយសារព្យុះ ទីហ្វុង យ៉ាហ្គី**ឯកឧត្តម កត្តា អ៊ន៖ រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយច្បាស់លាស់ លើការដំឡើងប្រាក់ឈ្នួលនិងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិត**ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្ស**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែកនូវសមានទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះសោដនាកម្ម ការបាត់បង់អាយុជីវិត និងរងរបួសពលរដ្ឋជាច្រើន ដែលបណ្ដាលមកពីព្យុះកំណាច ទីហ្វុង យ៉ាគី**លោកយាយ អាយុ១០៦ឆ្នាំ រស់នៅជួបការលំបាកខ្លាំង ក្នុងក្រុងពោធិ៍សាត់ ទទួលបានផ្ទះមួយខ្នង ពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បើកសិក្ខាសាលាស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២

ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកសិក្ខាសាលាស្តីពីការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃ គ.ជ.ដ.អ ព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាននៃ(គ.ជ.ដ.អ) បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមសិក្ខាសាលានេះ ដែលញ៉ាំងឱ្យសិក្ខាសាលាថ្ងៃនេះ មានភាពអធិកអធម និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញនូវឆន្ទៈនៃការចូលរួម ការសហការ ការទទួលខុសត្រូវ និងការគាំទ្រដល់ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងគម្រោងរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ការងារអត្តសញ្ញាណកម្ម គឺជាការងាររបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់ថ្នាក់ជាតិ ឬរបស់ថ្នាក់ក្រោមជាតិ ឬរបស់មេឃុំចៅសង្កាត់នោះទេ ដូច្នេះ ដើម្បីបំរើពលរដ្ឋឱ្យបានល្អ យើងត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីប្រទេសជាតិ និងដើម្បីប្រជាពលរដ្ឋរបស់យើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាវេទិកាមួយបង្ហាញអំពីចំណុចស្នូលសំខាន់ៗ លើការអនុវត្តការងារអត្តសញ្ញាណកម្ម និងបង្ហាញនូវទិសដៅមួយចំនួនដែលយើងកំពុងរៀបចំ (គូសវាស គិតគូរ) លើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលនៅសេសសល់។ មួយវិញទៀតតាមរយៈវេទិកានេះដែរ នឹងកំណត់បាននូវចំណុចថ្មីៗមួយចំនួនក្នុងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធការងារចុះបញ្ជីអត្តសញ្ញាណកម្ម រាប់ទាំង (១) ការចុះបញ្ជីអត្រានុកូលដ្ឋាន (២) ការចុះបញ្ជីស្នាក់នៅ (៣) ការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និង (៤) ការចុះបញ្ជីលិខិតឆ្លងដែន ដែលជាជំហានៗ យើងនឹងឈានទៅការចុះបញ្ជីតាមប្រព័ន្ធអនឡាញ ជាពិសេសត្រួសត្រាយផ្លូវ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។

ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន គ.ជ.ដ.អ បានមានប្រសាសន៍សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានផ្តួចផ្តើមដឹកនាំសម្របសម្រួលសហការជាមួយដៃគូ អភិវឌ្ឍន៍ រួមជាមួយអង្គការសង្គមស៊ីវិលក្នុងការរៀបចំសិក្ខាសាលាដ៏មានសារសំខាន់នេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការងារអត្តសញ្ញាណកម្ម គឺជាការងារដ៏មានសារសំខាន់ ដែលរាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃជាសេនាធិការបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងពង្រឹងការផ្តល់សេវា អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ព្រមជាមួយការធ្វើទំនើបកម្មការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្ត សញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជាការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានផងដែរ ដោយបានកំណត់គោលដៅរួមគ្នាជាសកល គឺ “មនុស្សម្នាក់ មានអត្តសញ្ញាណតែមួយ”។

ឯកឧត្តមបានបន្ថែមទៀតថា ការរៀបចំបាននូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មឱ្យមានដំណើរការល្អនឹងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមក៏បានអំពាវនាវដល់តំណាងអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងវិស័យឯកជននានា ដែលមានវត្តមានក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ សូមពិនិត្យលទ្ធភាព និងពិចារណាលើការគាំទ្រផ្នែកណាមួយក្នុងគម្រោងនៃការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២នេះ។

 

គួរជម្រាបជូនដែរថា ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖
១. ផ្សព្វផ្សាយលិខិតបទដ្ឋានថ្មីមួយចំនួនដល់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមានសេចក្តីណែនាំស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

២. បង្ហាញពីលទ្ធផលនៃរបាយការណ៍វាយតម្លៃរហ័សក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ និងប្រមូលមតិយោបល់ និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មដំណាក់កាលទី២។
៣. បង្ហាញពីវឌ្ឍនភាពនៃការរៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) សម្រាប់ការអនុវត្តពេញលេញលើក្របខណ្ឌការងារអត្តសញ្ញាណកម្ម និងការធ្វើបច្ចុប្បន្នភាពការងារអត្រានុកូលដ្ឋានតាមរយៈការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មផ្សេងៗដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

៤. ស្វែងរកការគាំទ្រផ្នែកបច្ចេកទេស និងថវិកាពីសំណាក់អង្គការជាតិ/អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា ដើម្បីឈានទៅរកឌីជីថលូបនីយកម្មក្នុងការចុះបញ្ជីអត្រានុ ការចុះបញ្ជីស្នាក់នៅ ការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងទៀត ជាពិសេសប្រព័ន្ធរួមអត្តសញ្ញាណប្រជាជនដែលជាកម្មវត្ថុដ៏សំខាន់ក្នុងការកំណត់ឱ្យបាននូវ “មនុស្សគ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ”៕

អត្ថបទដែលជាប់ទាក់ទង