**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យមើលទីតាំងការពារច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ខេត្តកំពង់ចាម

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់​ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម​ នៃរដ្ឋសភា ដឹកនាំដោយ​ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម បានបន្តដំណើរចុះពិនិត្យមើលទីតាំងសិក្សាការពារការបាក់ច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតសម្តេចតេជោ ចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកខេត្ត បានជម្រាបជូនគណ:ប្រតិភូគណ:កម្មការទី៣នៃរដ្ឋសភាថា មន្ទីរធនធានទឹកខេត្ត បានសាងសង់ច្រាំងទន្លេប្រវែងសរុប ៨០៨ ម៉ែត្រ ក្នុងក្រុងកំពង់ចាម ក្នុងឆ្នាំ ២០១៥-២០១៩ ហើយរៀបបាវខ្សាច់ (Geo Textile Bag) បានប្រវែង ២៥០ម៉ែត្រ ក្រុងកំពង់ចាម ក្នុងឆ្នាំ ២០២០។ រៀបបាវខ្សាច់ (Geo Textile Bag) បានប្រវែង ៣,៨១៦ម៉ែត្រ ក្នុងឃុំព្រះអណ្តូង ឃុំពាមកោះស្នា និងឃុំខ្ពបតាងួន ស្ថិតក្នុងស្រុកស្ទឹងត្រង់ ក្នុងឆ្នាំ ២០១៩-២០២០ និងរៀបថ្មកញ្ចប់បន្ថែមបានប្រវែង ១០០ម៉ែត្រ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងឆ្នាំ ២០២២ នឹងរៀបបាវខ្សាច់ (Geo Textile Bag) បានប្រវែង១២០ម៉ែត្រ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងឆ្នាំ២០២២។

លោកប្រធានមន្ទីរបានបន្តថា នៅឆ្នាំ២០២៤នេះ​ មានករណីបាក់ស្រុតច្រាំងទន្លេចំនួន៤ឃុំគឺ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា​ ឃុំព្រះអណ្តូង និងឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ សរុបប្រវែង ១៦០០ម៉ែត្រ ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧.១៥នាទីព្រឹក មានករណីបាក់ស្រុតច្រាំងទន្លេចំនួន២កន្លែង នៅភូមិព្រែកស្តី និងភូមិព្រះអណ្តូង ស្ថិតនៅឃុំព្រះអណ្តូង ប្រវែង ១៣០ម (ទីតាំងបាក់កន្លែងចាស់ដ៏ដែល)។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យច្រាំងទន្លេបាក់ក្នុងភូមិសាស្ត្រ ភូមិពាម ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេបន្តទៀត ដើម្បីសម្រួលចរន្តទឹកកុំឱ្យបាក់ច្រាំង កុំឱ្យបាត់បង់ប្រយោជន៍របស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត។

បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យសិក្សាស្វែងយល់ក្រុមហ៊ុន ឡុង ស្រេង Long Sreng Agriculture Development Co.LTD) ជាក្រុមហ៊ុននាំចេកចេញទៅប្រទេសចិន និងទីកន្លែងកែច្នៃកៅស៊ូនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ឡុង ស្រេង ដដែលនេះ មានទីតាំងនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង