**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹក និងដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គម ដើម្បីបន្ដការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹក និងដាក់បទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្ដធានារក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងសង្គម ដើម្បីបន្ដការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្ដិភាព។

ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ប្រសិនបើមូលដ្ឋានប្រទេសកម្ពុជាមិនមានសន្ដិសុខ សណ្ដាប់ធ្នាប់ទេនោះ ក៏មិនមានអ្នកវិនិយោគណាមករកស៉ីបណ្ដាក់ទុនឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានកត់សម្គាល់ថា ស្នងការនគរបាលខេត្តទាំងអស់ និយាយជារួម និងនិយាយដោយឡែក ស្នងការនគរបាលខេត្តកំពង់ធំ ត្រូវធ្វើជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តឲ្យបានល្អ ពោលត្រូវក្ដាប់ឲ្យបានរៀងរាល់ថ្ងៃ ដើម្បីមានជារបាយការណ៍ ឬហេតុការណ៍កើតបន្ទាន់ត្រូវរាយការណ៍ផ្ទាល់មាត់ដោយសង្ខេបដើម្បីសុំគោលការណ៍ចាត់ការ។

ដោយឡែក ប្រធានគណៈបញ្ជាការឯកភាព ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំសម្របសម្រួល ដឹកនាំបញ្ជាកម្លាំងសរុប មធ្យោបាយសរុប ដើម្បីបំពេញប្រតិបត្តិការនៅក្នុងខេត្តរបស់ខ្លួន ហើយបើរក្សាសន្ដិសុខមិនបានទេ បង្កើតជាកង្វល់ដល់អង្គភាពទាំងអស់ចំណុះរដ្ឋបាលខេត្ត ដូច្នេះការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជារឿងដែលសំខាន់ចាំបាច់បំផុត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត សង្ឃឹមជឿជាក់ថា ស្នងការថ្មីនឹងដឹកនាំកាន់តែល្អប្រសើរបន្ថែមទៀត ដោយសហការល្អជាមួយបណ្ដាអង្គភាពកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។ នាយឧត្តមសេនីយ៍ ចាត់ទុកថា គ្រប់អង្គភាពទាំងអស់មិនត្រូវគិតថា ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជាសមត្ថកិច្ចផ្ដាច់មុខរបស់អង្គភាពណាមួយនោះទេ ពោលត្រូវតែសហការគ្នាឲ្យបានល្អ ទាំងអង្គភាពស៉ីវិលផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញបទបញ្ជាឲ្យពង្រឹងសមត្ថភាពនគរបាល ពង្រឹងសមត្ថភាពមន្ដ្រីពាក់ព័ន្ធ ធ្វើផែនការឲ្យបានលម្អិត និងវាយតម្លៃសភាពការណ៍ ឲ្យបានច្បាស់លាស់ទាំងខាងក្រៅ និងខាងក្នុង ដោយមិនត្រូវបណ្ដែតបណ្ដោយជាសុខសន្ដិភាពដែលកំពុងមាននោះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ម៉ែនលី អតីតស្នងការនគរបាលខេត្ត ដែលបានដឹកនាំសហការីរបស់ខ្លួនបានយ៉ាងល្អ ព្រមទាំងសម្តែងនូវការសាទរ ចំពោះលោកឧត្តមសេនីយ៍ត្រី ហេង សុផល ដែលត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ធំ នឹងបន្តបេសកកម្មដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពសាធាណៈក្នុងខេត្តកំពង់ធំ ឲ្យកាន់តែប្រសើរឡើងថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង