សម្តេចធិបតី អញ្ជើញចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តមណ្ឌលគីរី
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវនៅតាមបណ្តោយព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តក្រចះ និងខេត្តមណ្ឌលគីរី។
ជាមួយគ្នានេះសម្តេចធិបតីក៏បានជួបសំណេះសំណាលដោយសាមញ្ញជាមួយបងប្អូន អ៊ំពូមីង តាយាយនៅផ្សារកាបី ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នូល ខេត្តក្រចេះ។ហេីយក៏បានបន្តចុះជួបដោយផ្ទាល់សាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតាមគោលដៅការពារព្រំដែនគោកទាំងនៅខេត្តក្រចេះ នៅច្រកទ្វារជ័យឃ្លាំង និងបន្តមកដល់ខេត្តមណ្ឌលគីរីនៅច្រកទ្វារឡាប៉ាខេ៕