រដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន
ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី ជាថ្នាក់ដឹកនាំពីគ្រប់អង្គភាពក្រោមឱវាទក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅដោយក្នុងនោះមានការប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បទបង្ហាញអំពីវឌ្ឈនភាពការងាររបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងការផ្តល់អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី អំពីរបៀបរបបការងារ ដើម្បីបន្តពង្រឹង និងពង្រីកប្រសិទ្ធភាពការងារ៕