វរសេនីយ៍ឯក សៀ ទីន និងនាយទាហាន២រូបទៀត ត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់នាយទាហាន៣រូប ជាឧត្តមសេនីយ៍ត្រី និងឧត្តមនាវីត្រី។
នាយទាហានដែលទទួលបានការដំឡើងឋានន្តរស័ក្តិនោះ រួមមាន៖
ទី១.វរសេនីយ៍ឯក ថា ដាណាន់ ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី
ទី២.វរសេនីយ៍ឯក សៀ ទីន ដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី
ទី៣. វរនាវីឯក មិន សុខា ដំឡើងឋានន្តរស័ក្តិជាឧត្តមនាវីត្រី ៕