**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

កម្ពុជាបានធ្វើដំណើរយ៉ាងវែងឆ្ងាញអភិវឌ្ឍន៍ខ្លួន​ ជម្នះឧបសគ្គរហូតទទួលបានសន្តិភាព ការគោរពសិទ្ធិមនុស្ស ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងតំបន់ និងពិភពលោក ក្នុងបុព្វហេតុរក្សាសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម ចូសិប ស៊ូអើ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងរួមគ្នាថា កម្ពុជា បានធ្វើដំណើរយ៉ាងវែងឆ្ងាញអភិវឌ្ឍន៍ខ្លួន តស៊ូជម្នះឧបសគ្គ លំបាកជាច្រើនរាប់មិនអស់ រហូតធានាបានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការគោរពសិទ្ធិមនុស្ស ធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងសមាហរណកម្មកម្ពុជា នៅក្នុងតំបន់ និងពិភពលោក ខណៈកងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មក្រោម UN ប្រកបដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈ បើទោះបីជាបេសកកម្ម ទាំងនោះបានជួបនូវឧបសគ្គ និងភាពលំបាកលំបិនយ៉ាងណាក៏ដោយ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ធ្វើឡើងក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ជាង១០០នាក់ ដែលបានបញ្ចប់បេសកកម្មនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល និងកងកម្លាំងចុងក្រោយ ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅប្រទេសម៉ាលី និងការផ្ទេរប្រគល់ថវិការបបគោលនយោបាយ អ.ស.ប ដល់យោធិនរបួស និងប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ គម្រោងវិភាគឧបសគ្គនៃការចូលរួមរបស់ស្រ្តីក្នុងបេសកកម្មរក្សាសន្តិភាព (MOWIP) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ នៅក្រសួងការពារជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងថា សមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ដែលកងរក្សាសន្តិភាពសម្រេចបាននាពេលនេះ សរឱ្យឃើញនូវសមត្ថ ភាព និងសក្តានុពលដ៏ខ្លាំងក្លារបស់កងទ័ពមួកខៀវកម្ពុជា ក្នុងការធ្វើសមាហរណកម្មខ្លួន ចូលក្នុងប្រព័ន្ធពហុជាតិរបស់ អង្គការសហប្រជាជាតិ។ វាក៏បង្ហាញពីសេចក្តីក្លាហានរបស់ក្រសួងការពារជាតិ គណៈកម្មាធិការជាតិ មជ្ឈមណ្ឌលជាតិ ក្នុងការជ្រើសរើស សម្រិតសម្រាំងកម្លាំងរៀបចំហ្វឹកហាត់ សមត្ថភាព និងបំពាក់ឧបករណ៍ សម្ភារៈ ឱ្យស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា កងកម្លាំងរក្សាសន្តិភាពគ្រប់រូបសុទ្ធតែទទួល បានការហ្វឹកហ្វឺន មានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈ មានបទពិសោធន៍ការងារច្បាស់លាស់ គោរពច្បាប់វិន័យ ម៉ឺងម៉ាត់ សេចក្តីក្លាហាន សីលធម៌ស្អាតស្អំ ចេះរួបរួមគ្នាសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ដូចប្រសាសន៍របស់ឯកឧត្តម Atul Khare អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានលើកឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើង ជាការពិត កម្ពុជាបានធ្វើដំណើរយ៉ាងវែងឆ្ងាញក្នុងកិច្ចអភិវឌ្ឍន៍របស់ខ្លួន ហើយបានតស៊ូជម្នះឧបសគ្គ លំបាកជាច្រើនរាប់មិនអស់ រហូតធានាបានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍផ្នែកសេដ្ឋ កិច្ច សង្គម លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិ និងសមាហរណកម្មកម្ពុជា នៅក្នុងតំបន់ និងក្នុងពិភពលោក។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយជាអាទិភាពក្នុងការបន្តចូលរួមបេសកកម្មរក្សាសន្តិភាព នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីរួមចំណែកជាមួយសហគមន៍អន្តរជាតិ ស្វែងរកសន្តិភាពជូនប្រជាជនកំពុងតែរងគ្រោះរងទុក្ខលំបាកដោយសារសង្គ្រាម នៅប្រទេសដទៃនៅលើពិភពលោក។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តបញ្ជូនកងរក្សាសន្តិភាពកម្ពុជា ក្នុងបេសកកម្មជាសេនាធិការ សង្កេតការណ៍យោធា និងមេបញ្ជាការជានារីរហូតដល់២០% តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងខិតខំកែលម្អការងារគ្រប់គ្រង ពង្រឹងសមត្ថភាពធនធានមនុស្ស បង្កើនចំនួនចូលរួមជាស្ត្រីឱ្យស្របទៅនឹងទស្សនៈ Gender បញ្ចូលគ្នានៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បើតាមឯកឧត្តម ចូសិប ស៊ូអើ (Joseph Scheuer) បានថ្លែងថា កងទ័ពមួកខៀវកម្ពុជា បានបំពេញបេសកកម្មដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈក្នុងបេសកកម្មដើម្បីសន្តិភាពក្នុងបរិស្ថានជុំវិញពិភពលោក ដែលបង្ហាញអ្នកយ៉ាងជាក់លាក់នូវឧបសគ្គ ការសង្ស័យ និងភាពលំបាកលំបិន។ ប៉ុន្តែមានតែនៅស្ថិតក្នុងស្ថានការណ៍បែបនោះតែប៉ុណ្ណោះដែលអាចវាស់ស្ទង់នូវភាពហានក្លា ហើយនៅពេលអ្នកត្រលប់មកវិញ សកម្មភាពរបស់អស់លោក គឺជាអ្នករក្សាសន្តិភាពដ៏ក្លាហាន ដែលបានបំពេញបេសកកម្មសហគមន៍នៃប្រជាជាតិ ដើម្បីស្វែងរកថ្ងៃស្អែកដែលប្រសើរជាងមុន។
ឯកឧត្តម ចូសិប ស៊ូអើ បានបន្តថា កម្ពុជា មានប្រពៃណីល្អក្នុងការរក្សាសន្តិភាពដែលមានកងរក្សាសន្តិភាពកម្ពុជាជាង ៩៥០០នាក់ ដែលបានបំពេញបេសកកម្មក្នុង១០ប្រទេស។ ធ្វើការដោយមិននឿយហត់ជារឿយៗស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ ជារួមពួកគេបានបង្ហាញពីគុណសម្បត្តិដ៏ល្អបំផុតនៃសាមគ្គីភាពសកល និងគោលបំណងសកលដើម្បីសន្តិភាព តាមរយៈការបំពេញបេសកកម្មក្នុងស្ថានការណ៍គ្រោះថ្នាក់ដើម្បីការពារជនងាយរងគ្រោះបំផុតជាមួយនឹងការតំណាងឱ្យសហគមន៍ពិភពលោកចម្រុះ។

ឯកឧត្តម ចូសិប ស៊ូអើ បានបញ្ជាក់ថា កម្ពុជា ជារដ្ឋសមាជិកអាស៊ានឈានមុខគេមួយក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខស្ត្រីក្នុងតំបន់។ កម្ពុជាដែលជាផ្នែកមួយបានប្តេជ្ញាបង្កើនការចល័តយុទ្ធនារី ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឱ្យបានលើសពី២០% នៅឆ្នាំ២០២៨។ ដើម្បីឱ្យក្លាយជាការពិត ការវាយតម្លៃមួយត្រូវបានធ្វើឡើងដើម្បីគូសបញ្ជាក់ពីអ្វីដែលកម្លាំងកម្ពុជាធ្វើបានល្អ និងអ្វីដែលត្រូវការការយកចិត្តទុកដាក់បន្ថែម។ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃនេះរួមមានលទ្ធផល និងអនុសាសន៍ពីការវាយតម្លៃនេះផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុប៦២៧នាក់ បំពេញបេសកកម្មនៅក្នុងប្រទេសចំនួន៤ ក្នុងនោះរួមមានស្រ្តី១៣១រូប ស្មើនឹង២០.៨%។ ជាការពិតណាស់ ស្ថិតិនេះបញ្ជាក់ថាកម្ពុជា បានសម្រេចលើសការកំណត់របស់ អ.ស.ប ក្នុងការបញ្ជូនស្រ្តីទៅបេសកកម្មរក្សាសន្តិភាព ដែលជាលទ្ធផលគួរជាទីមោទនៈនៃការបេ្តជ្ញា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំកន្លងមក។ ទន្ទឹមនេះ តាមរយៈការវាយតម្លៃរបស់ អ.ស.ប កម្ពុជាស្ថិតនៅក្នុងលំដាប់ទី២ នៃប្រទេសដែលបានបញ្ជូនស្រ្តីទៅបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅក្នុងចំណោមបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ៕

អត្ថបទដែលជាប់ទាក់ទង