**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ បញ្ជូនទៅតុលាការ ដោយសារបញ្ឈឺស្រីស្នេហ៍បែរទៅបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។

ក្រោយពេលទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយម្ចាស់ខុនដូរព្រមទាំងម្ចាស់បន្ទប់ដែលជួលឲ្យបុរសបរទេសខាងលើ ដើម្បីធ្វើការលួងលោមឲ្យបុរសនោះបើកទ្វារ តែមិនបានសម្រេច ហើយបុរសនោះថែមទាំងធ្វើសកម្មភាពហាក់ចង់លោតចេញពីសំយ៉ាបខុនដូរទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបុកទម្លាយទ្វារ ចូលទៅនាំយកបុរសនោះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរព័ត៌មាន។

បុរសខាងលើ មានឈ្មោះថា Tchoumbou Christel ជាជនជាតិ កាំម៉ារូន បន្ទាប់ពីបានអាវុធហត្ថរាជធានីភ្នំពេញនាំយកមកសាកសួរព័ត៌មាននិងធ្វើតេស្តទឹកនោម រកពុំឃើញសារធាតុញៀន ក៏ត្រូវបានម្ចាស់បន្ទប់ជួលដាក់ពាក្យប្តឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសារបុរសនេះបានវាយកម្ទេចសម្ភារៈក្នងបន្ទប់ជួលរបស់ខ្លួនខ្ទេចខ្ទីទាំងស្រុង ក្នុងគោលបំណង បញ្ឈឺដាក់ស្រីស្នេហ៍ដែលនាងមិនព្រមមកជួប មិនតែប៉ុណ្ណោះបុរសខាងលើថែមទាំងអុកឡុកវាយបំផ្លាញសម្ភារៈផ្សេងៗរបស់អាវុធហត្ថរាជធានីភ្នំពេញ និងស្រែកឡូឡាទាមទារឲ្យហៅស្រីស្នេហ៍ខ្លួនមកជួបផងដែរតែនាងមិនមកជួប ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនបុរសនេះទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង