អាជ្ញាធរជាតិអប្សរា៖ ការដកហូតដើមឈើយាងមួយដើមដោយមូលហេតុដើមឈើនេះមានពុកគល់ និងប្រហោងក្នុង
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា មានប្រជាពលរដ្ឋមួយចំនួនចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ? មូលហេតុចម្បងនោះគឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការដកហូតនៅពេលនេះគឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀងនិងខ្យល់ខ្លាំង រហូតដល់ពេលនេះអាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ៕