ឯកឧត្តម សួស ប្រាថ្នា អនុញ្ញាតឱ្យតំណាងអង្គការ Vital Strategies ចូលជួបពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំសហការី ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី Stephanie Tan ទីប្រឹក្សាផ្នែកបច្ចេកទេស នៃអង្គការ Vital Strategies និងសហការី។
ជំនួបកិច្ចប្រជុំនេះ ដើម្បីបង្កើនការគាំទ្រលើការអនុវត្តអត្រានុកូលដ្ឋាននៅប្រទេសកម្ពុជា និងស្វែងយល់អំពីរដ្ឋបាលថ្នាក់ក្រោមជាតិ (រួមទាំងសាលាឃុំ សង្កាត់) លើវិស័យរួមមាន៖ ការអភិវឌ្ឍសមត្ថភាព, ការរៀបចំផែនការកម្លាំងពលកម្ម, កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងការសម្របសម្រួលសេវាសាធារណៈដែលត្រូវបានស្នើពីក្រសួងផ្សេងៗទៀត។