ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បង្ហាញលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងអគ្គរដ្ឋអាជ្ញាឡាវ
ភ្នំពេញ៖ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅល្ងាចថ្ងៃទី៣១ ខែកក្កដានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។