ឯកឧត្តម វ៉ា ថន ចាត់តំណាងនាំយកអំណោយ និងថវិកាប្រគល់ជូនក្មួយស្រី ដែលមានជំងឺរុំារ៉ៃ នៅស្រុកស្នួល
ភ្នំពេញ៖ ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយក្មួយស្រី អាយុ១១ឆ្នាំ មានជំងឺប្រចាំកាយរុំារ៉ៃបញ្ហាខួរក្បាលពីកំណើត ដែលរស់នៅចំណុចផ្សារការ៣ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ក្នុងឱកាសដំណើរអញ្ជើញចុះពិនិត្យអំពីស្ថានភាពកសាងអភិវឌ្ឍន៍ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាយបន្ទាត់ព្រំដែន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ជាក់ស្តែងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានចាត់ឲ្យមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទាខេត្ត នាំយកអំណោយ រួមនិងថវិកាមកសួរសុខទុក្ខនិងប្រគល់ជូនក្មួយស្រី ដើម្បីលើកទឹកចិត្ត និងជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។
អំណោយទទួលបានរួមមាន៖ អង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ទឹកដោះគោឆៅ, មី, មុងភួយ និងថវិកា២៥ម៉ឺនរៀល ៕