**ឯកឧត្តម ហេង សួរ៖ រាជរដ្ឋាភិបាល មានចក្ខុវិស័យក្នុងការទាក់ទាញការវិនិយោគលើវិស័យយានយន្តនៅកម្ពុជា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល 

សម្ដេចតេជោ៖ បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តម U Ko Ko Hlaing បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

សម្ដេចតេជោ បានថ្លែងអំណរគុណដល់មីយ៉ាន់ម៉ាដែលបានផ្ដល់ទំនុកចិត្តដល់កម្ពុជា និងបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយសង្ឃឹមថា សម្ដេចនឹងទទួលបានព័ត៌មានពាក់ព័ន្ធនឹងសភាពការណ៍ថ្មីៗ​នៅមីយ៉ាន់ម៉ា។

ឯកឧត្តម U Ko Ko Hlaing បានថ្លែងអំណរគុណសម្ដេចតេជោ ហើយចាត់ទុកនេះជាកិត្តិយសដ៏ធំធេងដែលសម្ដេចបានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសមនៅពេលនេះ។ ក្នុងនាមជាបេសកជនពិសេស ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តម​សេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះសម្ដេចតេជោ និង អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតកន្លងទៅ អបអរសារទរសម្តេចតេជោ​ដែល​បានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា​ ព្រមទាំងជូនពរថ្ងៃខួបកំណើតសម្ដេចតេជោ ថ្ងៃទី៥ ខែសីហា ខាងមុខនេះផងដែរ។

ឯកឧត្តមបានអរគុណចំពោះកម្ពុជាដែលគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន។ ឯកឧត្តមចាត់ទុកថា កម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ ឯកឧត្តមបានរំលឹកពីទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ដែលពេលនោះឯកឧត្តមក៏បានចូលរួមក្នុងជំនួបរវាងសម្ដេចតេជោ ជាមួយឯកឧត្តម Min Aung Hlaing ផងដែរ។ ឯកឧត្តមចាត់ទុក​សម្ដេចតេជោជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន។

ឯកឧត្តមបេសកជនពិសេស បានគូសបញ្ជាក់ថា សម្ដេចតេជោ និងកម្ពុជាបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា។ ឯកឧត្តម ក៏បានរំលឹកអំពីជំនួបដ៏មានសារៈសំខាន់រវាងសម្ដេចតេជោ និង ឯកឧត្តម នាយឧត្តម​សេនីយ៍ជាន់ខ្ពស់ Min Aung Hlaing តាមប្រព័ន្ធវីដេអូ កាលពីខែឧសភាកន្លងទៅនេះ ដែលថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់កម្ពុជា ធ្វើឱ្យសភាពការណ៍នៅមីយ៉ាន់ម៉ាវិលមករកប្រក្រតីភាពឡើងវិញ។

ឯកឧត្តមបានជម្រាបជូនសម្ដេច អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដូចជាសភាពការណ៍យោធា ការរៀបចំការបោះឆ្នោតជាដើម។ ឯកឧត្តមក៏បានជម្រាបជូនពីភាពជឿនលឿននៃវិស័យការទូតរបស់មីយ៉ាន់ម៉ា ជាពិសេសក្នុងវេទិកាអាស៊ាន និងវេទិកាតំបន់ដែលមីយ៉ាន់ម៉ាបានចូលរួម។

ឯកឧត្តមបានបញ្ជាក់ថាមីយ៉ាន់ម៉ាបានសហការយ៉ាងល្អជាមួយមជ្ឈមណ្ឌលអាស៊ាន AHA និង បានទទួលជំនួយពីកម្ពុជា នៅក្នុងអំឡុងពេលេជំងឺកូវីដ១៩ និង គ្រោះធម្មជាតិខ្យល់ព្យុះ។ ឯកឧត្តមក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះជំនួយទ្វេភាគី និង ការគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន ដោយឯកឧត្តមចាត់ទុកថាបើគ្មានការគាំទ្រពីភាគីកម្ពុជានោះទេ នោះអាស៊ានពុំមានកុងសង់ស៊ីស នៅក្នុងបញ្ហាមីយ៉ាន់ម៉ានោះទេ នៅក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាឆ្នាំ២០២១។

ឯកឧត្តមបានលើកឡើងថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដោយបានត្រឹមត្រូវ សេរីនិងយុត្តិធម៌ ដើម្បីប្រែក្លាយមីយ៉ាន់ម៉ាឱ្យមានប្រជាធិបតេយ្យដោយការទទួលខុសត្រូវ។ ឯកឧត្តម សង្ឃឹមថាក្រោយការបោះឆ្នោតខាងមុខ ស្ថានភាពមីយ៉ាន់ម៉ា នឹងប្រសើរឡើង ហើយប្រទេសទាំងពីរនឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Min Aung Hlaing ដែលបានផ្ដាំផ្ញើការសួរសុខទុក្ខមកដល់សម្ដេច និងការអបអរសាទររបស់ឯកឧត្តម ក្នុងឱកាសសម្ដេចបានជាប់ឆ្នោតនិងក្លាយជាប្រធានព្រឹទ្ធសភា និងការជូនពរថ្ងៃខួបកំណើតរបស់សម្តេច។ សម្ដេចតេជោបានមានប្រសាសន៍ថានៅថ្ងៃទី៥សីហាខាងមុខនេះ កម្ពុជានិងបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលមានប្រវែង១៨០គីឡូម៉ែត្រភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចតេជោបានអរគុណ ឯកឧត្តម U Ko Ko Hlaing ដែលបានជម្រាបជូនសម្ដេចពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា។ សម្តេចតេជោ បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានា ដែលឈានដល់ការទទួលបាននូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាម ទាមទារឱ្យមានការចូលរួមពីភាគីទាំងអស់ ជាក់ស្តែង យើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ ដូចករណីភាគីខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៨០​និងឆ្នាំ១៩៩០។ ​សម្ដេចតេជោក៏បានស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ ទាំងយោធា ទាំងនយោបាយ និងការទូតដើម្បីស្វែងរកសន្តិភាពដោយមិនបោះបង់ចោលភាគីណាមួយ។

នៅក្នុងវេទិកាអាស៊ាន សម្ដេចសូមឱ្យភាគីមីយ៉ាន់ម៉ាគិតគូរឱ្យបានហ្មត់ចត់ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួន មកចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ចៀសវាងកុំឱ្យកៅអីនៅទំនេរ។ មីយ៉ាន់ម៉ាត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ាជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានា ដែលមីយ៉ាន់ម៉ាមានទំនាក់ទំនងជាមួយ។

សម្តេចតេជោ បានអរគុណដល់ មីយ៉ាន់ម៉ា ដែលបានផ្តល់ការទុកចិត្តមកលើកម្ពុជា និង បានគូសបញ្ជាក់ថា សម្តេចបានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាធ្លាប់មាន ក្នុងកិច្ចខិតខំជួយនិងគាំទ្រមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន។ កម្ពុជាពុំមានផលប្រយោជន៍យុទ្ធសាស្រ្ត នយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេ ចំពោះការប្រឹងប្រែងជួយនេះ។ បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជាបានឆ្លងកាត់រួចមកហើយ។

ជាចុងក្រោយ សម្ដេចតេជោបានស្នើឱ្យឯកឧត្តមបេសកជនពិសេស ពាំនាំនូវបណ្តាំសួរសុខទុក្ខរបស់សម្តេច ជូនចំពោះឯកឧត្តម Min Aung Hlaing និង ជូនពរឱ្យឯកឧត្តមបេសកជនពិសេសមីយ៉ាន់ម៉ា និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង