ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្នូល ដើម្បីពិនិត្យលើលទ្ធផលបឋម ស្តីពីការវិភាគមុខងារ រចនាសម្ព័ន្ធ និងផែនការធនធានមនុស្សរបស់ក្រសួងយុត្តិធម៌
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងាររៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្នូល ដើម្បីពិនិត្យលើលទ្ធផលបឋម ស្តីពីការវិភាគមុខងារ រចនាសម្ព័ន្ធ និងផែនការធនធានមនុស្សរបស់ក្រសួងយុត្តិធម៌ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះទាំងអស់របស់ក្រសួងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ៕