**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦

អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើ ជាង១ម៉ឺនដើមបន្ថែមទៀត ទៅស្ថាប័នរដ្ឋ ឯកជន វត្តអារាម និងប្រជាពលរដ្ឋ

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានបន្តចែកចាយកូនឈើសរុប ១០,១២៥ ដើមបន្ថែមទៀត ទៅស្ថាប័នរដ្ឋ ឯកជន វត្តអារាម និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងក្នុង និងក្រៅខេត្តសៀមរាប។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ដើមឈើទាំងនោះរួមមាន៖

– ប្រគេនកូនឈើចម្រុះជូនព្រះគ្រូសិរីរតនានុបាល ធុយ ធុល ព្រះគ្រូចៅអធិការវត្តជយមុនីវនារាម(វត្តជយោ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន ច្រេស១០០ដើម បេង១០០ដើម ធ្នង់២០០ដើម គគីរ១០០ដើម ផ្តៀក១០០ដើម និងឥន្ទនេល១០០ដើម។

– ប្រគេនកូនឈើចម្រុះជូនព្រះគ្រូមុនីសន្តិបាល មល់ ប្រុស ព្រះគ្រូចៅអធិការវត្តពោធិវនារាម(វត្តស្ពឺ) ចំនួន៧០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ កូនឈើទាំងនោះរួមមាន បេង១០០ដើម រំដួល១០០ដើម ចារ១០ដើម ឥន្ទនេល១០០ដើម ស្តៅ៥០ដើម ព្កុល៤០ដើម ត្រចៀកដំរី២០ដើម រាំងភ្នំ៥០ដើម ត្រាច៥០ដើម ពពេល២០ដើម ឈើទាល៣០ដើម កកោះ៣០ដើម និង ផ្តៀក១០០ដើម។

– ផ្តល់កូនឈើចម្រុះជូនតំណាងឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤នៃកងទ័ពជើងគោក ចំនួន៣,០០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណទីបញ្ជាការ និងនៅតាមអង្គភាពចំណុះ។ កូនឈើទាំងនោះរួមមាន ច្រេស៥០០ដើម បេង២០០ដើម ធ្នង់៣០០ដើម គ្រញូង៥០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម រំដួល២០០ដើម និងលឿងរាជ៣០០ដើម។

– ផ្តល់កូនឈើចម្រុះចំនួន២,០០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯក តេជោសែន។

– ផ្តល់កូនឈើចម្រុះ ចំនួន៦៥០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

– ផ្តល់កូនឈើចម្រុះជូនតំណាងលោក ឡាច សឿន ប្រធានក្រុមប្រឹក្សាឃុំសំរោងយា ចំនួន១,២០០ដើម ដើម្បីយកទៅដាំតាមដីទំនេរក្នុងបរិវេណវត្ត សាលារៀន សាលាឆទាន និងដីសហគមន៍ ក្នុងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៣០០ដើម គ្រញូង៣០០ដើម ធ្នង់៣០០ដើម និងច្រេស៣០០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក រំ រ៉ែន នាយកសាលាបឋមសិក្សា ថៃស្យូ ចំនួន៨០០ដើម ដើម្បីយកទៅដាំបន្ថែមក្នុងបរិវេណ និងសងខាងផ្លូវចូលសាលារៀន ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន បេង៥០ដើម ធ្នង់៥០ដើម ច្រេស២០ដើម កកោះ១០០ដើម គគីរ១០០ដើម ផ្តៀក៥០ដើម ឈៀទាល១០០ដើម ពពេល៥០ដើម ធ្លក១០ដើម ត្រយឹង៣០ដើម មៀនព្រៃ១០ដើម ខ្នុរព្រៃ២០ដើម ព្កុល២០ដើម រាំងភ្នំ១០០ដើម រំដួល៣០ដើម ក្ងោក១០ដើម ត្រដក់១០ដើម រាំងទឹក១០ដើម និងឥន្ទនេល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនកម្មវិធី អាស៊ានបូកបី វិថីនៃអ្នកវិទ្យាសាស្ត្រវ័យក្មេង លើកទី១០ និងអង្គការ Mentors Cambodia ចំនួន២៧៤ដើម ដើម្បីយកទៅដាំនៅបរិវេណខាងត្បូងកសិន្ធុប្រាសាទអង្គរវត្តនៃរមណីយដ្ឋានអង្គរ។ កូនឈើទាំងនោះរួមមាន ធ្នង់១២៤ដើម ច្រេស៣០ដើម គគីរ៣០ដើម កកោះ២០ដើម ព្កុល២០ដើម ក្ងោក២០ដើម និងរំដួល៣០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក ណា សុភ័ក្រ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអូរដា ស្ថិតនៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ កូនឈើទាំងនោះរួមមាន គ្រញូង៥០ដើម ធ្នង់៥០ដើម បេង៥០ដើម ច្រេស៥០ដើម រំដួល៥០ដើម ក្ងោកតូច២០ដើម លឿងរាជ១០ដើម និងព្កុល២០ដើម។

– ផ្តល់កូនឈើចម្រុះជូនលោក សោម វុត្ថា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៥០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណដីបន្ទាយទាហានរថក្រោះ ស្ថិតនៅភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន គគីរ៤០០ដើម ឥន្ទនេល៧៥ដើម និងក្ងោកតូច២៥ដើម៕

អត្ថបទដែលជាប់ទាក់ទង