**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អង្គការយូណេស្កូ គាំទ្រកម្ពុជាការផ្លាស់ប្អូរប្រជាជន ចេញពីតំបន់អង្គរ និងចាត់ទុកថាជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានលើកឡើងថា គណៈកម្មការអចិន្ត្រៃយ៍ ទាំង២១ប្រទេស របស់យូណេស្កូ សុទ្ធតែបានឯកភាពថាត្រឹមត្រូវ រឿងជម្លៀសប្រជាជននៅតំបន់អង្គរ ហើយបន្តថា កម្ពុជាបានធ្វើដោយគោរពតាមការស្នើសុំរបស់អង្គការយូណេស្កូ និងច្បាប់ទម្លាប់អន្តរជាតិ។

ឯកឧត្តម ថ្លែងបញ្ជាក់ថា នៅតំបន់អង្គរវត្ត បើធ្វើឲ្យប៉ះពាល់តម្លៃជាសកលនោះ តំបន់នេះនឹងប្រឈមបញ្ហាដាក់ក្នុងបញ្ជីគ្រោះថ្នាក់ និងអាចឈានដល់ការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

ការថ្លែងនេះរបស់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសធ្វើសន្និសីទស្តីពី «លទ្ធផលនៃកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក» នៅទីក្រុង ញូវដែលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងគ្រានេះ ឯកឧត្តម ហង់ ពៅ បានរំឭកថា តំបន់អង្គរវត្ត ត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ លុះក្រោយមក ស្រាប់តែមានប្រជាជនតាំងទីលំនៅដោយខុសច្បាប់ ហើយឆ្នាំ២០០៥ យូណេស្កូបានស្នើឲ្យកម្ពុជា ចាត់ចែងរឿងនេះ ខណៈនៅឆ្នាំ២០០៧ ជាថ្មីម្តងទៀត យូណេស្កូស្នើឲ្យគិតគូរពីបញ្ហាពាក់ព័ន្ធនឹងសំណង់នៅលើតំបន់អង្គរនោះ រីឯកម្ពុជាក៏បានធ្វើតាមសំណើនោះ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវទាំងអស់។

សូមជម្រាបថា ដើម្បីរក្សាតម្លៃជាសកលនៃតំបន់រមណីយដ្ឋានអង្គរបន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំយកប្រជាពលរដ្ឋចេញពីដីតំបន់រមណីយដ្ឋានអង្គរ ដោយផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង នៅឆ្នាំ២០២២។

ដើម្បីកាត់បន្ថយនូវការលំបាកនានារបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ចែងរៀបចំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំឈូសឆាយ និងចាក់បំពេញដីលំនៅឋានតាមឡូត៍នីមួយៗជូនប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមានដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញលូរំដោះទឹក ជាដើម។ បន្ថែមពីលើនោះ សម្តេចតេជោ ក៏បានណែនាំឱ្យសាងសង់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទផងដែរ។

ក្រៅពីនោះ ដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានផ្តល់បណ្ណក្រីក្រកម្រិត១ ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទីតាំងខាងលើនេះ។

ក្រសួងវប្បធម៌ បានចេញសេចក្តីប្រកាសព័ត៌មានថា យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដែលី ប្រទេសកម្ពុជាបានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ លើសពីនេះ ករណីតំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវបានលោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ លើកឡើងថា សម្រាប់យន្តការអនុវត្តរបស់គណៈកម្មការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល ៣០ឆ្នាំ និងបានបន្តរយៈពេល ១០ឆ្នាំទៅមុខទៀត។

ចំពោះតំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានប្រជាពលរដ្ឋរស់នៅ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ពួកគេតាំងពីយូលង់ណាស់មកហើយ ដែលទំនៀមទម្លាប់នេះ ក៏មានឆ្លាក់នៅលើជញ្ជាំងប្រសាទនានាផងដែរ។

ពាក់ព័ន្ធនឹងរមណីដ្ឋានអង្គរនេះដែរ កម្ពុជាបានធ្វើរបាយការណ៍ជាប្រចាំទៅ WHC ហើយកម្ពុជាក៏បានធ្វើតាមការសម្រេចរបស់ WHC ដែលជាស្ថាប័នឯករាជ្យបានសម្រេចផងដែរ ដើម្បីការពាររមណីដ្ឋានអង្គរឱ្យបានឋិតថេរយូអង្វែង។ ចំពោះការប្តូរទីតាំងរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរទៅទីតាំងថ្មី ក៏ដើម្បីឱ្យពលរដ្ឋមានសុវត្ថិភាព សុខុមាលភាព និងមានជីវភាពថ្មី ដែលរាជរដ្ឋាភិបាលបានចំណាយលុយយ៉ាងច្រើន សម្រាប់ទីតាំងថ្មី ដែលមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន មិនដូចការចោទប្រកាន់របស់មតិមួយចំនួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង