**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី លើកទឹកចិត្តសហគ្រិនឱ្យចាប់យកស្តង់ដារ និងគុណភាព នៅក្នុងវេទិកាសហគ្រិនអាស៊ាន

ភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីបរិយាកាសសេដ្ឋកិច្ច និងឱកាសធុរកិច្ចនៅកម្ពុជា នៃវេទិកាសហគ្រិន Pinnacle។

ថ្លែងទៅកាន់សហគ្រិនមកពីបណ្តាប្រទេសអាស៊ាន ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការចាប់យកស្តង់ដារ និងគុណភាព ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ ឯកឧត្តមបានលើកឡើងពីបច្ច័យនៃនិន្នាការសាកល ដែលតម្រូវឱ្យស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន សម្របខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់របស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបន្ថែមថា យើងត្រូវបន្តនវានុវត្តជានិច្ច។ ការធ្វើអាជីវកម្មដូចដែលយើងធ្លាប់ធ្វើពីមុន មិនមែនជាជម្រើសទៀតទេ។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីកំណែទម្រង់ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងអនុវត្ត រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលដៅបម្រើវិស័យឯកជនឱ្យបានកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យសហគ្រិនក្នុងតំបន់អាស៊ាន មកដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែមខ្ពស់។

សារសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីទៅកាន់សហគ្រិនអាស៊ានគឺ៖ បើអ្នកចង់រស់រាន និងរីកចម្រើននៅក្នុងទីផ្សារជាតិ តំបន់ និងពិភពលោក អ្នកត្រូវឈានចូលក្នុងប្រព័ន្ធ និងរៀបចំអាជីវកម្មរបស់អ្នកឱ្យមានលក្ខណៈផ្លូវការ ៕

អត្ថបទដែលជាប់ទាក់ទង