**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តកំពង់ស្ពឺ ធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ**សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ**អាជ្ញាធរមីន និងអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ប្រចាំនៅកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កេីនសមត្ថភាពក្នុងគម្រោងសកម្មភាពមីន**សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានា ឱ្យកាន់តែច្រើនបន្ថែមទៀត**ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា**រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធវរសេនាតូច លេខ៣៣៥ តំបន់ប្រតិបត្តិការសឹករងកំពតយោធភូមិភាគទី៣**រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៧៥គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋរយៈពេល ៦ថ្ងៃ ដោយមិនបង់ប្រាក់**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ក្រោមដំបូលសន្តិភាព និងវឌ្ឍនភាពដែលកម្ពុជាកំពុងមាន យើងត្រូវពង្រឹងសុខភាព អប់រំ និងការអភិវឌ្ឍសហគ្រាស**កងទ័ពអ៊ីស្រាអែល វាយប្រហារមូលដ្ឋានយោធាចំនួនពីរនៅកណ្តាលប្រទេសស៊ីរី**អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចុះស្រង់ស្ថិតិចំនួនជនបរទេសដោយផ្ទាល់ នៅទីតាំងដែលមិនផ្តល់កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត**ជប៉ុន និងចិន ប៉ះទង្គិចគ្នាជាថ្មីកាលពីថ្ងៃទី២៤មីនា**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពិភាក្សា លើសំណើសុំ ចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១២គម្រោង**រុស្ស៉ីបាញ់យន្តហោះដ្រូនព្រមទាំង​មីស៉ីលបាលិស្ទីគ ក្នុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ បង្កឱ្យមនុស្ស ២នាក់រងរបួស និងខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន**អភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)**សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា**លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធខ្ពស់លើ ផលិតផលនាំចូលពីបណ្តាប្រទេសនានា ដែលទិញប្រេងនិងឧស្ម័នរបស់វ៉េណេស៊ុយអេឡា**មន្ត្រីជាន់ខ្ពស់ក្រមហាផ្ទៃ ណែនាំសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ធ្វើការបង្ក្រាបរាល់បទល្មើសឱ្យបានជាប្រចាំដូចភ្លៀងរលឹម

ក្រសួងការងារ ចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញជាមួយរដ្ឋាភិបាលជប៉ុន

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការស្តីពីកម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង។

ឯកសារអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចុះហត្ថលេខារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលតំណាងដោយ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន តំណាងដោយលោក UCHINO Tomohiro នាយករងទទួលបន្ទុកការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រៅប្រទេសនៃក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន។

ឯកឧត្តម ប៉ុក ប៉ាន់ បានថ្លែងថា កម្មវិធីលើកកម្ពស់ប្រព័ន្ធវាយតម្លៃជំនាញ (SESPP)នេះ មានគោលបំណងលើកកម្ពស់ និងការផ្ទេរចំណេះដឹង ស្តីពី“ការធ្វើតេស្ត និងការផ្តល់វិញ្ញាបនបត្រជំនាញ” និង “វិធីសាស្ត្រប្រកួតប្រជែងជំនាញ” របស់ប្រទេសជប៉ុន ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការបណ្តុះបណ្តាលសម្រាប់កម្មករជំនាញនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តំបន់អាស៊ី។

ទន្ទឹមនេះ ឯកឧត្តម សង្ឃឹមថាគម្រោងនេះនឹងជួយឱ្យការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET) របស់កម្ពុជាអាចផលិតអ្នកបច្ចេកទេសមានគុណភាពខ្ពស់ ដែលអាចសម្របខ្លួនទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការក្នុងឧស្សាហកម្មនាពេលបច្ចុប្បន្ន និងអនាគត។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលដៅសម្រាប់ឆ្នាំ២០២៤ នៃការចុះអនុស្សរណៈលើកិច្ចសហប្រតិបត្តិការនេះ  គឺផ្តោតទៅលើការធ្វើតេស្តជំនាញសម្រាប់កម្មវិធីបណ្តុះបណ្តាលចំនួនបី គឺ៖
(១).ការថែទាំប្រព័ន្ធអគ្គិសនី
(២).ការចែកចាយថាមពល និងការដំឡើងបន្ទះត្រួតពិនិត្យ
(៣).ការភ្ជាប់បណ្តាញNetwork។

លោក UCHINO Tomohiro រំពឹងថា គោលដៅរួមនៃគម្រោងនេះនឹងគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស “ការប្រកួតប្រជែងជំនាញ” និង “តេស្តជំនាញ” នៅកម្ពុជា។ ជាពិសេស អ្នកវាយតម្លៃនឹងទទួលបានការទទួលស្គាល់  និងចូលរួមប្រគួតប្រជែងជំនាញថ្នាក់ជាតិនៅក្នុងប្រទេសកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង