ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ សរុបចំនួន ១៤០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ធិត ក៏បានឧបត្ថម្ភថវិកាដល់កងកម្លាំងទាំង ១៤០នាក់ ដោយក្នុងម្នាក់ៗ ចំនួន ១០០ដុល្លារផងដែរ៕