ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ បន្ទាប់ពីបានចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមសហគ្រាស គ្រឹះស្ថានរៀងៗខ្លួនរួច។
ការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរ ធ្វើនៅម៉ោង ៩:០៩នាទី ព្រឹក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤៕