**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីក្រសួងផែនការ អំពាវនាវដល់មន្ទីរផែនការរាជធានីខេត្តទាំងអស់ ចូលរួមទូងស្គរអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឲ្យបានច្រើនកុះករ

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ លោក លោកស្រី និងសហការីក្រសួងផែនការ និងមានការអញ្ជើញចូលរួមពី លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ចាម។

ជាកិច្ចចាប់ផ្ដើម លោក ប៊ិ ប៊ុន្ថា ប្រធានមន្ទីរផែនការខេត្តកំពង់ចាម បានគោរពជូនគណៈអធិបតីនិងអង្គពិធីទាំងមូលនូវវីដេអូទស្សនីយភាពសង្ខេប ស្ដីពីសកម្មភាពមន្ត្រីរាជការ និងសមិទ្ធផលការងារ ដែលមន្ទីរផែនការខេត្តកំពង់ចាមសម្រេចបាននាពេលកន្លងមក។

លោកប្រធានមន្ទីរ បានធ្វើរបាយការណ៍សង្ខេប ស្តីពី (១) ស្ថានភាពទូទៅនៃខេត្តកំពង់ចាម (២) សកម្មភាព និងសមិទ្ធផលការងារដែលសម្រេចបានដោយមន្ទីរផែនការខេត្ត និង (៣) បញ្ហាប្រឈម និងសំណូមពរ។

បន្ទាប់ពីរបាយការណ៍របស់លោកប្រធានមន្ទីរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានមន្ទីរ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តកំពង់ចាម។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ចាម។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ពេញដោយថាមពល ដឹកនាំនិងអភិវឌ្ឍកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរណ៍សប្បាយរុងរឿង ស្ថិតថេរចីរកាល ក្រោមដំបូលនៃសន្តិភាព។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីគុណបំណាច់របស់រាជរដ្ឋាភិបាលជំនាន់មុន និងសមិទ្ធផលនានា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចតេជោ ក្នុងការស្ថាបនាផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនខ្មែរនៅគ្រប់មជ្ឈដ្ឋាន និងត្រូវបានរាជរដ្ឋាភិបាលជំនាន់ថ្មី គ្រោងនឹងបើកការដ្ឋានសាងសង់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការកសាងព្រែកជីកហ្វូណនតេជោ ដែលក្នុងនោះរួមមានផលប្រយោជន៍ផ្នែកពាណិជ្ជកម្មនិងការអភិវឌ្ឍ ផ្នែកកសិកម្ម ផ្នែកទេសចរណ៍ជាដើម។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី ព្រែកជីកនេះនឹងចូលរួមកាត់បន្ថយការដឹកជញ្ជូនទំនិញតាមផ្លូវគោកដែលមានតម្លៃថ្លៃជាង កាត់បន្ថយរយៈពេលនិងចម្ងាយនៃការដឹកជញ្ជូន និងបម្រើដល់ការដឹកជញ្ជូនទំនិញក្នុងប្រទេសនិងអន្តរជាតិ មកកាន់រាជធានីភ្នំពេញបានឆាប់រហ័សជាងមុន។ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាផ្លូវទឹកប្រវត្តិសាស្ត្រទីមួយរបស់កម្ពុជា ដែលឆ្លងកាត់ខេត្តចំនួន៤ នឹងផ្ដល់នូវប្រភពទឹកមួយផ្នែកដល់ការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វ។ ជាមួយគ្នានេះ នៅតាមបណ្ដោយព្រែកជីកហ្វូណនតេជោ នឹងមានការលេចឡើងនូវហេដ្ឋារចនាសម្ព័ន្ធនានា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគមកកាន់កម្ពុជា ព្រមទាំងជំរុញដល់ការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការតភ្ជាប់ផ្លូវគមនាគមន៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់មន្ទីរផែនការរាជធានីខេត្តទាំងអស់ ចូលរួមទូងស្គរអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ឲ្យបានច្រើនកុះករ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺ “ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច” និងមានអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើអាទិភាពគន្លឹះទី១ នៃយុទ្ធសាស្ត្របញ្ចកោណ គឺ “ការអភិវឌ្ឍមូលធនមនុស្ស” ពោលគឺ មនុស្សជាគោលនយោបាយនៃការអភិវឌ្ឍ មនុស្សក៏ជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផងដែរ៕

អត្ថបទដែលជាប់ទាក់ទង