**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

សម្តេច ឃួន សុដារី៖ ឯកអគ្គរដ្ឋទូតចិនថ្មី ចុះទៅជួបប្រជាជនកម្ពុជា ដោយផ្ទាល់ ជាគំរូមួយសំខាន់សម្រាប់អ្នកការទូតនានា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការខិតខំរបស់ ឯកឧត្ដម វ៉ាង វិនពិន(Wang Wenbin) ឯកអគ្គរដ្ឋទូតចិនដែលបានចុះទៅជួបប្រជាជនកម្ពុជា​ដោយផ្ទាល់ដែលនេះគឺជាគំរូមួយសំខាន់សម្រាប់អ្នកការទូតនានា ។

ការលើកឡើងរបស់សម្តេច ឃួន សុដារី នាឱកាសអនុញ្ញាតឲ្យឯកឧត្ដម វ៉ាង វិនពិន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២ សីហា ។

ក្នុងជំនួបឯកឧត្ដមឯកអគ្គរដ្ឋទូតចិន ប្តេជ្ញាចិត្តធ្វើទស្សនកិច្ចឲ្យបាន២៥រាជធានី-ខេត្តនៅកម្ពុជា ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងបង្កើនភាពស្និតស្នាលជាមួយប្រជាជនក ម្ពុជាទាំងអស់។

សម្តេចប្រធានរដ្ឋសភាថា ការចុះទៅជួបពលរដ្ឋដោយផ្ទាល់ពីសំណាក់ឯកឧត្ដម វ៉ាង វិនពិន ដើម្បីព្យាយាមយល់ដឹងពីស្ថានការណ៍ វប្បធម៌ និងចំណាប់អារម្មណ៍ប្រជាជនដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍។

សម្តេចបន្តថា មិត្តចិនបានចូលរួមរក្សាឯករាជ្យភាព អធិបតេយ្យ និងអភិវឌ្ឍន៍កម្ពុជា។ តួនាទីមិត្តចិនគឺការផ្តល់ជំនួយ ក៏ដូចជាការវិនិយោគផ្សេងៗដែលគ្មានលក្ខខណ្ឌ ។

ក្នុងជំនួបនោះភាគីទាំង២ ក៏បានពិភាក្សាអំពីការជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនៃកិច្ចសហប្រតិបត្តិកាទូត និងការងារអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងផ្តោតលើការឧស្យាបច្ចេកវិទ្យា និងឧស្យានឧស្សាហកម្ម ច្រករបៀងអង្ក មច្ឆា និងការជំរុញផលិតកម្ម ទំនាក់ទំនង ប្រជាជន វប្បធម៌ បុគ្គល ទេសចរណ៍ជាដើម។
លើសពីនេះ ក៏បានប្រកាសគាំទ្រគ្នាទៅវិញទៅមកទោះបីជាមានឧបសគ្គយ៉ាងណាក្តីក៏ដោយ មិត្តភាពទាំង២មិនប្រែប្រួលនោះទេ ។

ជាងនេះ ក្នុងជំនួបភាគីទាំង២ក៏បានលើកឡើងពីទំនាក់ទំនងកម្ពុជា-ចិនបានបង្ហាញថា មិនគិតពីប្រទេសធំ ឬតូច ឬទំហំប៉ុណ្ណាទេ តែការគោរពរាប់អានគ្នា មានទៅវិញទៅមក និងជាទំនាក់ទំនងមួយដែលគិតពីអធិបតេយ្យភាពរវាងខ្លួន និងផ្តល់ប្រយោជន៍ឲ្យគ្នា៕

អត្ថបទដែលជាប់ទាក់ទង