ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រទានព្រះរាជអំណោយជូនក្រុមសិល្បករក្រីក្រ សិល្បករពិការ និងសិប្បករវ័យចាស់ ៥០៥នាក់ មកពីរាជធានីភ្នំពេញ និងបណ្តាខេត្ត
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនដល់ក្រុមសិល្បករក្រីក្រ សិល្បករពិការ និងសិប្បករវ័យចាស់ដែលមានជំនាញលេីវិស័យវប្បធម៌ ចំនួន ៥០៥នាក់ មកពីរាជធានីភ្នំពេញ និងតាមខេត្តនានានៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។