កម្ពុជា នឹងដាក់ឱ្យដំណើរការការបង់ប្រាក់ បង់ពន្ធ និងដាក់ពាក្យស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក នៅព្រលានយន្តហោះទាំងបី ពីថ្ងៃ១ កញ្ញាតទៅ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ តទៅ កម្ពុជានឹងដាក់ឱ្យដំណើរការការបង់ប្រាក់ បង់ពន្ធ និងការដាក់ពាក្យស្នើសុំទិដ្ឋាការ(Visa) នៅព្រលានយន្តហោះទាំងបីរបស់កម្ពុជា តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដើម្បីសម្រួលដល់ពលរដ្ឋ និងទេសចរបរទេស។
ក្នុងឱកាសសម្តេចនិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាថ្ងៃទី២ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្មវិធីនេះជាកម្មវិធីរបស់ខ្មែរ ដែលធ្វើដោយខ្មែរខ្លួនឯងដោយមិនបាច់ចំណាយលុយទិញរបស់គេ ៕