សម្តេចធិបតី អំពាវនាវដល់សមាគមឧកញ៉ាទាំងអស់តម្រង់ទិសវិនិយោគនៅទិសឦសាន ដើម្បីឲ្យខេត្តទាំងបួនរីកចម្រើន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សមាគមឧកញ៉ាទាំងអស់តម្រង់ទិសវិនិយោគនៅទិសឦសាន ដើម្បីឲ្យខេត្តទាំងបួនគឺ៖ ខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងខេត្តមណ្ឌលគិរី រីកចម្រើន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអញ្ជើញបងប្អូនដើរលេងកំសាន្ត និងនិស្សិតទៅស្វែងយល់នៅតាមព្រំដែនដើម្បីជួយតំបន់ខេត្តទាំងបួននេះដើម្បីជួយជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់នោះ។
សម្តេចធិបតី បានផ្តាំទៅបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្រលាញ់ជាតិ និងស្រលាញ់នូវខេត្តទាំងបួន ដែលគេចោទថារាជរដ្ឋាភិបាលកាត់ឲ្យប្រទេសវៀតណាមនោះសូមអញ្ជើញទៅលេងខេត្តទាំងបួននោះឲ្យបានច្រើនដើម្បីលើកកម្ពស់សេដ្ឋកិច្ចខេត្តទាំងនោះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ៕