**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរអភិបាលខេត្តកំពង់ធំ ត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងប្រើប្រាស់កម្លាំងប្រដាប់អាវុធទាំងបី ទប់ទឹកបម្រើផលប្រយោជន៍ប្រជាជន

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤​ បានដឹកនាំកងកម្លាំង អមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ទៅត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅសង្កាត់ស្រយ៉ូង ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ​ដែលបង្កឲ្យប៉ះពាល់លិចលង់ស្រូវ ជាច្រើនហិកតា នៅប៉ែកខាងក្រោមក្រុងស្ទឹងសែន ដែលពេលនេះស្រូវកំពុងដាក់គ្រាប់ មិនទាន់អាចប្រមូលផលបាន ។

ឯកឧត្តម នួន ផារ័ត្ន រួមជាមួយមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម បានសិក្សាវាយតម្លៃស្ថានភាពទឹក បេីសិនជានៅបន្តជន់លិចយូរថ្ងៃ អាចបណ្ដាលឲ្យខូចខាតស្រូវរបស់ប្រជាកសិករ ដែលជិតដល់ពេលនឹងប្រមូលផល ហើយប្រជាកសិករ និងខាតបង់ថវិកាក្នុងការចំណាយការធ្វើស្រែនេះអស់ជាច្រើន។

ដើម្បីដោះស្រាយសម្រាលបន្ទុក និងការលំបាកបញ្ហានេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំនៃក្រសួងធនធានទឹកនិងឧតុនិយម បានសម្រេចប្រើប្រាស់គ្រឿងចក្រមួយចំនួន និងកងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីទប់ទឹក កុំឲ្យហូរខ្លាំងធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋ មានភាពធ្ងន់ធ្ងរ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៦៥នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ដើម្បីអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការទប់ទឹកបម្រើផលប្រយោជន៍ជូនប្រជាជន ក្នុងពេលដែលប្រជាជនមានទុក្ខលំបាក ដោយអនុវត្តតាមទិសស្លោក ពេលប្រជាជនមានទុក្ខ ត្រូវមានមុខកងទ័ព ដើម្បីជួយដោះស្រាយការលំបាកជូនប្រជាជន ដោយគ្មានលក្ខខណ្ឌ។

ឯកឧត្តម នួន ផារ័ត្ន និងប្រជាកសិករដែលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះទឹកជំនន់ បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរួមសហការគ្នាល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ដេីម្បីជួយដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង