**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព

ភ្នំពេញ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់នូវប្រធានបទអប់រំសុខភាពចម្បងសម្រាប់ឆ្នាំ២០២៥ ខាងមុខ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដោយមានការអញ្ជើញចូលរួមពីក្រុមការងារជាមន្ត្រីបង្គោលមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូរអភិវឌ្ឍវិស័យសុខាភិបាល ដែលជាសមាជិកក្រុមការងារបង្គោលសរុបចំនួន ២១នាក់។

ក្រោយការពិភាក្សាគ្នាយ៉ាងផុសផុល អង្គប្រជុំសម្រេចបាននូវលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១. ត្រូវរៀបចំរបាយការណ៍វឌ្ឍភាព ៦ ខែដើមឆ្នាំការងារអប់រំ និងលើកកម្ពស់សុខភាព ឱ្យបានរួចរាល់ឆាប់បំផុតដែលអាចធ្វេីទៅបាន​

២. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលផ្នែកពាក់ព័ន្ធ​ ក្នុងការចាក់ផ្សាយសារអប់រំសុខភាពតាមរយៈការហៅទូរស័ព្ទ (Call Tune) រួមទាំងបន្តពង្រីកវិសាលភាពសកម្មភាពនេះ​ តាមរយៈការបន្តចាក់ផ្សាយសារអប់រំថ្មីៗជាបន្តបន្ទាប់
៣. ត្រូវរៀបចំនូវគំរូសារអប់រំសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ សម្រាប់ដាក់តាំងលើតុពិសារអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋាន យោងតាមមតិរួមដែលបានផ្តល់យោបល់ក្នុងអង្គប្រជុំ ដើម្បីការពិភាក្សាសម្រេចនៅកិច្ចប្រជុំលេីកទី៧​ ក្នុងដេីមខែបន្ទាប់នេះ

៤. ត្រូវបន្តការអប់រំអំពីគ្រឿងស្រវឹងដោយប្រេីប្រាស់សារដែលមានស្រាប់ហេីយ​ និងការរៀបចំសារអប់រំគន្លឹះសម្រាប់ឆ្នាំ២០២៥ ដោយកំណត់យកប្រធានបទគ្រឿងស្រវឹង នឹងគ្រោះថ្នាក់ចរាចរណ៍ជាប្រធានបទចម្បង​
៥. ត្រូវបន្តការអប់រំអំពីគ្រឿងញៀន និងការរៀបចំធ្វើបទបង្ហាញលើប្រធានបទនេះដោយមានកំណត់នូវគោលដៅនៃសារអប់រំជាក់លាក់ រួមទាំងការព្រៀងនូវសារអប់រំសម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំលេីកទី៧​ នៃខែបន្ទាប់ខាងមុខ​

៦.​ សមាជិក-សមាជិកានៃក្រុមដែលជាមន្ត្រីបង្គោលចាត់តាំងពីនាយកដ្ឋាន​ និងកម្មវិធីជាតិនីមួយៗ​ ត្រូវខិតខំចូលរួមប្រជុំតាមការអញ្ជេីញ​ ឱ្យបានគ្រប់គ្នា​ ព្រោះមានបុគ្គលខ្លះមិនបានចូលរួមទាល់តែសោះតាំងពីដេីមអាណត្តិនៃរាជរដ្ឋាភិបាលថ្មី​ និងបានស្នេីឱ្យលោកស្រីប្រធានមជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព​ ធ្វេីការសាកសួរជាមួយប្រធាននាយកដ្ឋាន​ និងកម្មវិធីជាតិទាំងនោះ​ ដេីម្បីជំរុញការចូលរួមបន្ថែមទៀត។
៧.​ បានកំណត់នូវកាលបរិច្ឆេទនៃកិច្ចប្រជុំលេីកទី៧​ គឺនៅថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២៤។

អត្ថបទដែលជាប់ទាក់ទង