មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងតាមការដ្ឋានគម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយសហការី និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកស្ទឹងព្រែកត្នោត និងការដ្ឋានសាងសង់គម្រោងដោះទឹក និងពង្វាងទឹកចេញភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងទឹកដីខេត្តកណ្ដាល។
ឯកឧត្ដមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការចុះពិនិត្យការងារនាពេលនេះគឺដើម្បីជំរុញនិងពង្រឹងឱ្យបានទាន់រដូវកាលនារដូវវស្សាខាងមុខនេះលើគ្រប់សកម្មភាពទាំងអស់ដែលកំពុងអនុវត្តយ៉ាងសកម្មក្នុងការដ្ឋានសាងសង់គម្រោងដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ៕