អភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង នៅសាលប្រជុំមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។