ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពទឹកជំនន់ និង សំណង់ស្ទាក់ទឹក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរចុះពិនិត្យស្ថានភាពទឹកជំនន់ សំណង់ស្ទាក់ទឹក និងប្រតិបត្តិការបិទបើកទំនប់ ក្នុ ងភូមិសាស្ត្រខេត្តពោធិ៍សាត់។
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្ម ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នេះ ក៏មានការអមដំណើរពីលោក អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ត្រីបច្ចេកទេសក្រសួង ព្រមទាំងមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការព្យាករណ៍ពីស្ថានភាពធាតុអាកាស ការគ្រប់គ្រងកម្ពស់ទឹកឱ្យបានសមស្របនៅក្នុងស្ទឹងផ្នែកខាងលើនិងខាងក្រោម ការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើក ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យប្រកបដោយប្រសិទ្ធភាព៕