ឯកឧត្ដម សរ សុពុត្រា និងឯកឧត្តម ប៉ាន់ខែម ប៉ុនថន ចុះទៅពិនិត្យស្ថានភាពជាក់ស្តែង នៅចំណុចក្រឡាពស់ ដែលបានរំដោះយកមកវិញទាំងស្រុង ពីការចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់
ភ្នំពេញ៖ ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង រួមជាមួយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារចម្រុះ នាថ្ងៃសៅរ៍ ទី៣ ខែសីហា ឆ្នាំ២០២៤ បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅចំណុចក្រឡាពស់ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ដែលបានរំដោះយកមកវិញទាំងស្រុង ពីការចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ជាមួយនឹងការនាំយកស្បៀងមួយចំនួនទៅសួរសុខទុក្ខកងកម្លាំងឈរជើងការពារទីតាំងដែលដកហូតបាន ។