លោក Xi Jinping ប្រធានរដ្ឋចិនជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងក្រុមសមាជិកបក្សនិងកម្មាភិបាលបក្សនៃស្ថាប័នមជ្ឈិមនិងរដ្ឋ
នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់នៅពេលផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះស្ថាប័នមជ្ឈិមនិងរដ្ឋឱ្យសិក្សារៀនសូត្រនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងក្រុមសមាជិកបក្សនិងកម្មាភិបាលបក្សនៃស្ថាប័នមជ្ឈិមនិងរដ្ឋថា ការសិក្សារៀនសូត្រនិងអនុវត្តឱ្យបានល្អនូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ គឺជាភារកិច្ចនយោបាយដ៏សំខាន់មួយរបស់បក្សទាំងមូលនិងប្រទេសទាំងមូលនាពេលបច្ចុប្បន្ននិងមួយរយៈពេលនៅថ្ងៃខាងមុខ ស្ថាប័នមជ្ឈិមនិងរដ្ឋជា”ផ្លូវមុខ”នៃការអនុវត្តតាមសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្ស ដូច្នេះ ត្រូវធ្វើជាអ្នកនាំមុខនៃការសិក្សារៀនសូត្រ ផ្សព្វផ្សាយនិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងដំណើរថ្មីនៃយុគសម័យថ្មី យើងត្រូវប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំរបស់បក្សដោយគ្រប់ជ្រុងជ្រោយនិងការដឹកនាំជាឯកភាពរបស់មជ្ឈិមបក្ស យល់ដឹងនិងក្តាប់យ៉ាងជ្រាលជ្រៅនូវប្រធានបទ គោលការណ៍សំខាន់ៗ វិធានការសំខាន់ៗនិងការធានាពីឫសគល់នៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ ហើយត្រូវដើរនៅជួរមុខនិងធ្វើជាគំរូនៃការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ។ គណៈកម្មការការងារនៃស្ថាប័នមជ្ឈិមនិងរដ្ឋត្រូវបំពេញភារកិច្ចដោយម្ចាស់ការនិងបំពេញតួនាទីរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវនិងច្នៃប្រឌិតថ្មី ផ្តោតការយកចិត្តទុកដាក់លើការអនុវត្តដើម្បីបង្ហាញពីការទទួលខុសត្រូវថ្មីនិងតួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់តាមរយៈកិច្ចកសាងក្រុមសមាជិកបក្សប្រកបដោយគុណភាពខ្ពស់ ៕