**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រារព្ធពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំ ឯកឧត្តម លោកជំទាវអនុប្រធានសេនាធិការ, ប្រធាន អនុប្រធាននាយកដ្ឋាន-អង្គភាព, នាយ-នាយរងការិយាល័យចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរូមប្រារព្ធពិធីទូងស្គរ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលពិធីចាប់ផ្ដើមធ្វើឡើងនាវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានបន្តស្នាដៃ និងកំពុងអនុវត្តជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ឹង នៃទន្លេបាសាក់ ក្នុងស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលបានប្រារព្ធ ពិធីបើកការដ្ឋានសាងសង់ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ នឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងដល់សង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ចំណេញចម្ងាយផ្លូវ ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយភាពប្រកួតប្រជែង ត្រង់ទៅសមុទ្រ ព្រមទាំងបង្កើន វិសាលភាព នៃប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ជួយពង្រីកនិងបង្កើនផលិតភាព នៃការដាំដុះនៅតំបន់ភាគនិរតី ដែលជាការរួមចំណែកដ៏សំខាន់សំរាប់បម្រើឱ្យសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានាពេលអនាគត ៕

អត្ថបទដែលជាប់ទាក់ទង