**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ អបអរ​សាទរ​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​ព្រែក​ជីកហ្វូណន​តេជោ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០២៤​ នៅ​ទី​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ យោធភូមិភាគ​ទី​៤​ ឧត្ដមសេនីយ៍​ទោ សោម ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​លោកជំទាវ បាន​ដឹកនាំ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ ព្រម​ទាំង​ក្រុម​គ្រួសារ​ រៀបចំ​ពិធី​អបអរ​សាទរ​ការ​បេីកការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ ម៉ាណែត​ នាយ​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​បណ្ឌិត ពេជ​ ចន្ទ​មុន្នី​ នៅ​ភូមិ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល​ ។

ឧត្តមសេនីយ៍​ទោ សោម​ ស៊ុន​ និង​លោក​ជំទាវ​ រួម​ជាមួយ​យោធិន​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្រុម​គ្រួសារ​ បាន​ទូងស្គរជ័យ​ ស្រែក​ជ័យ​ឃោស​ ​ច្រៀង​ចម្រៀង​ ពង្សាវតា​ខ្មែរ​ និង​ច្រៀង​ចម្រៀង​អបអរ​សាទរ​ ថ្ងៃ​ទី​៥​ សីហា​ ពិធី​បេីកការដ្ឋានថ្មីសាងសង់ព្រែកជីក​ហ្វូណន​តេជោ​ យ៉ាង​ក្លៀវក្លា​ និង​រីករាយ​ក្រៃលែង​ ។

នាយ​ទាហាន​ នាយ​ទាហាន​រង និង​ពលទាហាន​ នៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រម​ទាំង​ក្រុម​គ្រួសារ​ បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណនតេជោ​ ដែល​ព្រែក​ជីក​នេះ​ នឹង​ផ្ដល់​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​ ។

នៅ​ក្នុង​ឱកាស​នេះ​ផងដែរ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ តំណាង​ឲ្យ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ទាំងអស់​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ សូម​គោរព​ថ្លែង​អំណរគុណ​ដ៍៏ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​អគ្គ​មហា​សេនា​ធិបតី​តេជោ​ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែល​បាន​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ស្ថាបនា​ព្រែក​ជីក​ហ្វូណន​តេជោ​ជាប្រវត្តិ​សាស្ត្រ​នេះ​ឡើង​ ដើម្បីផលប្រយោជន៍ជាតិ និង​មាតុភូមិ​កម្ពុជា​ រាប់​ពាន់​ឆ្នាំ​តទៅ​ ។

អត្ថបទដែលជាប់ទាក់ទង