ក្រសួងអធិការកិច្ច ប្រកាសព័ត៌មាន ស្ដីពីករណីមានជនខិលខូចបានក្លែងបន្លំបង្កើតគណនីតេឡេក្រាមដោយប្រើឈ្មោះ និងរូបថត ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់
ភ្នំពេញ៖ នាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រសួងអធិការកិច្ច បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណីមានជនខិលខូចបានក្លែងបន្លំបង្កើតគណនីតេឡេក្រាមដោយប្រើឈ្មោះ និងរូបថត ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។
ក្រសួងអធិការកិច្ច សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ និងសូមមេត្តាជឿជាក់តែលើព័ត៌មានដែលបានផ្សព្វផ្សាយចេញពីប្រភពច្បាស់លាស់និងសូមតាមដានព័ត៌មានអំពីក្រសួងអធិការកិច្ចតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអធិការកិច្ច និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ៕