សម្តេចធិបតី៖ ក្នុងរយៈពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយដីធ្លីមួយដ៏សំខាន់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លីមួយដ៏សំខាន់ ដែលប្រើប្រាស់ប្រជាជនដើម្បីការពារដីធ្លី ជាពិសេស ក្នុងការទប់ស្កាប់ការទន្រ្ទានដីធ្លី ហើយក្នុងនោះ ទិសដៅធំគឺក្នុងភូមិភាគឦសាន ក៏ដូចជានៅទិសសំខាន់មួយចំនួនទៀត។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានរៀបចំផែនការនេះរួចហើយ ហើយកិច្ចការងារនេះនឹងត្រូវផ្សព្វផ្សាយ ដើម្បីពន្លត់ និងដោះស្រាយបញ្ហាកាប់ទន្រ្ទានដីធ្លី និងបញ្ហាប្រជាភិថុតិអត់ដី ពោលគឺជាការបាញ់ព្រួញមួយបានសត្វពីរ ហើយបើសិនមានការព្រួយបារម្ភរឿងបាត់ទឹកដីទៀត គោលនយោបាយនេះក៏នឹងជួយពន្លត់ផងដែរ ៕